ថ្ងៃអាទិត្យ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ លោក មាន ម៉ិក អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យ តាមដាន និងកាត់ពូជស្រូវលាយ ស្រែបង្ហាញពូជរបស់កសិករ ង៉ែត សាវឿន, ណូន ចិន, ប៊ូ សំហេន និងកសិករ ប៊ន់ ម៉ាប់ នៅក្រុងសំរោង ដែលគាំទ្រដោយគម្រោង Tica មានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖
+ សកម្មភាព
- ចុះពិនិត្យមើលពូជស្រូវលាយក្នុងស្រែ
- កាត់ និងដកពូជស្រូវលាយ
- ពិនិត្យលើសត្វល្អិត និងជម្ងឺ
+ លទ្ធផលសម្រេចបាន
តាមរយៈការចុះពិនិត្យផ្ទាល់ក្នុងស្រែ រួចមកសង្កេតឃើញថា÷
-ពូជស្រូវលាយក្នុងស្រែមាន៖
១- កសិករ ង៉ែត សាវឿន មានពូជស្រូវលាយប្រភេទស្រូវស្រាល ចំនួន១០ដើម ក្នុងផ្ទៃដី១,៤ហិកតា
២- កសិករ ណូន ចិន មានពូជស្រូវលាយប្រភេទស្រូវស្រាល ចំនួន១៥ ដើម ក្នុងផ្ទៃដី០,៧ហិកតា
៣- កសិករ ប៊ន់ ម៉ាប់ មានពូជស្រូវលាយ ប្រភេទស្រូវស្រាល ចំនួន៥០ដើម ក្នុងផ្ទៃដី ០,៥ ហិកតា
៤- កសិករ ប៊ូ សំហេន មានពូជស្រូវលាយ ប្រភេទស្រូវស្រាល ចំនួន១២ដើម ក្នុងផ្ទៃដី១,៧ហិកតា ។
- បញ្ហាជម្ងឺៈ ក្រោយពីបានផ្តល់អនុសាសន៍ឲ្យកសិករប្រើប្រាស់នូវថ្នាំគីមី ដើម្បីបាញ់ការពារួចមក សង្កេតឃើញថាមិនមានការកើតឡើងជាថ្មីទៀតទេ ហើយស្រូវគឺមានការលូតលាស់បានល្អ ។
- សត្វល្អិតៈ ចំពោះសត្វល្អិតគឺមិនមានវត្តមានបំផ្លាញលើដំណាំស្រូវនោះទេ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម