លោក ឡឹក រ័ត្ន ​អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំស្តីពីការលុបបំបាត់ជំងឺគ្រុនចាញ់
ចេញ​ផ្សាយ ០៣ តុលា ២០១៩
373

ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរ បានចូលរួមប្រជុំនៅមន្ទីរសុខាភិបាលខេត្ត ស្តីអំពីការលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តម លឹម សុខតូ អភិបាលរងខេត្ត ជាប្រធានក្រុម ដោយមានអ្នកចូលរួមចំនួន ៣៥នាក់ ស្រី០៧នាក់ ។ តាមរបាយការណ៍ប្រចាំ ០៣ខែបង្ហាញថាខេត្តឧត្តរមានជ័យមានអ្នកជំងឺ២៤នាក់  មិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ ។ តាមការប៉ាន់ប្រមាណខេត្តនឹងលុបបំបាត់ក្នុងឆ្នាំ២០២០ខាងមុខ ។ ដោយឡែក ផែនការបន្តសូមឲ្យមានការទប់ស្កាត់អ្នកដែលធ្វើការដែលឆ្លងកាត់ពិសេសការឆ្លងកាត់ទៅប្រទេសថៃ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter