នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១ ការិយាល័យកៅស៊ូ បានសហការជាមួយ នាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ នៃអគ្គនាយកដ្ឋានកៅស៊ូ បានបើកកិច្ចប្រជុំផ្សព្វផ្សាយដើម្បីចងក្រងសហគមន៍កសិកម្មកៅស៊ូគ្រួសារ នៅសាលប្រជុំសាលាស្រុកត្រពាំងប្រាសាទ ក្នុងគោលបំណង ផ្តល់ការយល់ដឹងពីសារៈសំខាន់នៃការបង្កើតសហគមន៍កសិកម្មកៅស៊ូគ្រួសារ ណែនាំពីនីតិវិធីនៃការបង្កើត ការគ្រប់គ្រង និងប្រតិបត្តិការរបស់សហគមន៍ ឱ្យស្របតាមច្បាប់សហគមន៍កសិកម្ម ។ ជាមួយគ្នានោះដែរ មានការរំឭកអំពីគោលគំនិតនៃការបង្កើតសហគមន៍កសិកម្ម ការបង្ហាញអំពីក្របខ័ណ្ឌច្បាប់នៃការបង្កើតសហគមន៍កសិកម្ម ការបង្ហាញអំពីច្បាប់ស្តីសហគមន៍កសិកម្ម ការបង្ហាញអំពីសិទ្ធិ និងកាតព្វកិច្ចរបស់សហគមន៍កសិកម្ម ពិភាក្សារពីការសម្រេចចិត្តក្នុងការបង្កើតសហគមន៍របស់កសិករ ការកំណត់ប្រជុំលើក្រោយ និងកំណត់សម្រេចក្នុងការបង្កើតសហគមន៍ និងការបូកសរុប និងបិទកម្មវិធី ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម