ខណ្ឌរដ្ឋបាលជលផល ចុះផ្សព្វផ្សាយ និងជ្រើសរើសកសិករចិញ្ចឹមត្រី និងបង្កង
ចេញ​ផ្សាយ ១៩ កញ្ញា ២០១៩
373
នៅថ្ងៃពុធ ៥ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ហេង សេង និងលោក មុំ សយ័ន្ត នាយរងខណ្ឌរដ្ឋបាលជលផល រួមជាមួយលោក សាក់ សារ៉ាន់ មន្រ្តីខណ្ឌរដ្ឋបាលជលផល បានចុះផ្សព្វផ្សាយ និងជ្រើសរើសកសិករចិញ្ចឹមត្រី បង្កង និងអន្ទង់ នៅតាមសហគមន៍ស្រះជម្រកត្រី ក្នុងស្រុកអន្លង់វែង និងបណ្ដុំកសិករនៅស្រុកត្រពាំងប្រាសាទ បានចំនួន ០២សហគមន៍ និងមួយបណ្ដុំកសិករ ដើម្បីត្រៀមរៀបចំគម្រោង ASPIRE ឆ្នាំ២០២០ ។ ទីតាំងទីមួយ ត្រូវបានរៀបចំឡើងនៅសហគមន៍ស្រះជម្រកត្រីទួលសាលា មានអ្នកចូលរួម ១៨ នាក់ ស្រី ៣នាក់ សុទ្ធតែជាអ្នកចូលរួមចិញ្ចឹត្រី ទីតាំងទីពីរ នៅសហគមន៍ស្រះជម្រកត្រីទំនប់លើ មានអ្នកចូលរួម ២៨នាក់ស្រី ០៩នាក់ ក៏សុទ្ធតែជាអ្នកចូលរួមចិញ្ចឹមត្រីទាំងអស់គ្នាផងដែរ និងមានការប្រជុំបណ្ដុំកសិករនៅភូមិអូរស្វាយ មានអ្នកចូលរួម ២០នាក់ ស្រី ០៧នាក់ ពួកគាត់ចូលរួមចិញ្ចឹបង្កងទាំងអស់គ្នា ៕
ចំនួនអ្នកចូលទស្សនា
Flag Counter