លោក ឈឿន ពន្លឺ អនុប្រធានមន្ទីរ និងសហការី ចុះប្រមូលព័ត៌មានសម្រាប់គម្រោង ASPIRE
ចេញ​ផ្សាយ ១៩ កញ្ញា ២០១៩
347

ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ឈឿន ពន្លឺ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះប្រមូលព័ត៌មានលើតម្រូវការអាជីវកម្ម របស់សហគមន៍ចំនួន០៤ (សហគមន៍កសិកម្មភូមិអូរស្វាយ, សហគមន៍កសិកម្មភូមិថ្កូវ, សហគមន៍លំទងសាមគ្គីអភិវឌ្ឍន៍ និងសហគមន៍ព្រៃស្អាកមានជ័យ ) នៅក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង  ដើម្បីកំណត់បាននូវប្រភេទអាជីវកម្មមួយជាក់លាក់សម្រាប់ងាយស្រួលដល់មន្ទីរក្នុងការរៀបចំធ្វើផែនការសកម្មភាពអនុវត្តគម្រោង ASPIRE  ឆ្នាំ២០២០ខាងមុខ ។ ការចុះប្រមូលព័ត៌មាននេះ គឺមានគោលបំណង ដើម្បីទទួលបាននូវព័ត៌មានមួយជាក់លាក់ លើការធ្វើអាជីវកម្មនៅតាមបណ្តាសហគមន៍នីមួយៗ ដើម្បីយល់ដឹងពីតម្រូវការចម្បងលើការធ្វើអាជីវកម្មរបស់សហគមន៍នីមួយៗ ដើម្បីមានភាពងាយស្រួលដល់គម្រោងជួយគាំទ្រលើផ្នែកណាមួយជាអាទិភាពដែលស្របទៅនឹងតម្រូវការរបស់កសិករ ។ ដោយឡែក លោក ឈឿន ពន្លឺ អនុប្រធានមន្ទីរ បានមានមតិស្វាគមន៍ និងចំណាប់អារម្មណ៍លើប្រភេទមុខរបរអាជីវកម្មចម្បងៗរបស់គម្រោង ASPIRE សម្រាប់ធ្វើការចុះជួយគាំទ្រទៅដល់សហគមន៍  ក្រុម ឬ បណ្តុំអាជីវកម្ម ដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ២០២០ ខាងមុខនេះមានដូចជា ១) ផ្នែកដាំដុះមាន៖ បន្លែ, ដំឡូងមី និងស្រូវ ២) ផ្នែកចិញ្ចឹមសត្វមាន៖ មាន់, គោ, ត្រី, អន្ទង់ និងបង្កង ។ ដោយឡែក ការសាកសួរព័ត៌មានលម្អិតពីប្រភេទអាជីវកម្ម តម្រូវការផលិតកម្ម អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម អ្នកប្រមូលទិញ ផលផលិតកម្ម និងប្រភពប្រាក់កម្ចីដើមទុនសម្រាប់ធ្វើអាជីវកម្មរបស់សហគមន៍ទាំង០៤ក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ៕

ចំនួនអ្នកចូលទស្សនា
Flag Counter