ចេញផ្សាយ ១៤ កញ្ញា ២០១៩
307
ថ្ងៃអង្គារ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោក លឹម ថៃហាក់ អនុប្រធានការិយាល័យកសិកម្មស្រុកចុងកាល់ បានចូលរួម ប្រជុំពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកចុងកាល់ ដែលប្រព្រឹត្តធ្វើនៅបរិវេណសាលាបឋមសិក្សា រលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយមានសមាសភាពចូលរួមដូចជា
_ លោក សុខ សុផាត ប្រធានក្រុមប្រឹក្សាស្រុកចុងកាល់
_ លោក ហៀប ប៊ុនរិទ្ធ អភិបាលរងស្រុកចុងកាល់
_ លោក លោកស្រី ក្រុមប្រឹក្សាស្រុក
_លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញជុំវិញស្រុក
_ លោក មេភូមិចំនួន១០ភូមិ
_ប្រជាជនចូលរួមចំនួន ១៣៨នាក់ស្រី៥១នាក់
ជាកិច្ចចាប់ផ្តើមលោក សុខ ផាតបានអាន
បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាជូនប្រជាពលរដ្ឋស្តាប់បន្ទាប់មក ក៏លើកពីបញ្ហា និងកង្វល់របស់ប្រពលរដ្ឋ ក្នុងនោះពួកគាត់លើកយកតែបញ្ហាតែរឿង ផ្លូវ ប្រឡាយ ភ្លើង ស្រះទឹក លូ និងវិស័យអប់រំតែប៉ុណ្ណោះ៕