ចេញផ្សាយ ១៣ កញ្ញា ២០១៩
451
ថ្ងៃសុក្រ ១៥ កើត ខែភទ្របទ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ លោក ឈឿន ពន្លឺ អនុប្រធានមន្ទីរ ចូលរួមក្នុងពិធីបិទសិក្ខាសាលាស្តីពី"ការពង្រឹងការអនុវត្តច្បាប់" ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើ និងសត្វព្រៃ ដោយសមាសភាពចូលរួមទាំងអស់ប្រមាណ ៤០០នាក់។ ឯកឧត្តមបានមានមតិផ្តាំផ្ញើ និងអនុសាសន៍ដូចខាងក្រោមៈ
-តាមដានការឈូសឆាយ លើដីសម្បទាន
-ត្រូវតាមដានរោងកែច្នៃ (តើមានប្រភពឈើមកពីណា)
-ដៃគូខាងវិស័យឯកជន (ក្រុមហ៊ុនដាំដើមឈើ សរសេររបាយការណ៍៍មកក្រសួង)
-ពង្រឹងការចុះបញ្ជីដីរដ្ឋ... (ជៀសវាងបញ្ហានានា)
-វិស័យសំណង់ក្នុងប្រទេសត្រូវការ ឈើដាំសម្រាប់កសាង
-ពង្រឹងសហគមន៍ព្រៃឈើ
-បញ្ចប់ការអោយដីព្រៃរដ្ឋ ធ្វើជាទីលានចាក់សំរាម
-មន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែសហការជាមួយព្រះរាជអជ្ញា ធ្វើជាដៃគូ។
សំណូមពររបស់ឯកឧត្តមរដ្ឋមន្ត្រីៈ
+ត្រូវយកចិត្តទុកដាក់លើសារាចរណែនាំលេខ ១៣៤៨ ស.ជ.ណ.កក ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩
ក. អនុគណៈកម្មការថ្នាក់ខេត្ត
១. ផ្តល់ជាមូលដ្ឋានទិន្នន័យ (ថាតើមកដល់ពេលនេះអភិបាលខេត្តមានវិធានការណ៍ និងធ្វើអ្វីខ្លះ?) ដើម្បីក្រសួងរៀបចំផែនការ)
២. សម្របសម្រួលជាមួយអង្គការ និងស្ថាប័នពាក់ព័ន្ធ(ដើម្បីផ្ទៀងផ្ទាត់លើប័ណ្ណកម្មសិទ្ធិ)
-ហើយរដ្ឋអំណាចមូលដ្ឋានត្រូវលុបចោលនូវកំហុសកន្លងមក
-រដ្ឋបាលព្រៃឈើត្រូវតែធ្វើ! បើមិនធ្វើគឺមានបញ្ហា។
៣. រៀបចំគណៈកម្មការខេត្ត
-ដោយមានប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តជាលេខាប្រតិបត្តិ ហើយធ្វើរបាយកាណ៍ ត្រីមាស ឆមាស ៩ខែដើមឆ្នាំ ប្រចាំឆ្នាំ
ខ. អគ្គលេខាធិការដ្ឋាន
១. ដឹកនាំ សម្របសម្រួល រុករក ចងក្រងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ
២. ត្រូវមានចំណាត់ការលើមេខ្យល់ មេក្លោង
៣. រៀបចំការប្រើប្រាស់ដី និងចុះបញ្ជី
៤. ត្រួតពិនិត្យ និងតាមដាន វាយតម្លៃរបស់អនុគណៈកម្មការខេត្ត៕