លោក​ ប៉ិត​ ឆោម​ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
ចេញ​ផ្សាយ ១៣ កញ្ញា ២០១៩
529
ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំករុ ឯកស័ក ព.ស ២៥៦៣ ត្រូវទី១៣ ខែកញ្ញ ឆ្នាំ២០១៩ លោក ប៉ិត ឆោម មន្ត្រីការិយាល័យផែនការ-គណនេយ្យ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដំណាក់កាលទី០១ ជំហានទី០៣ ជូនមន្ទីរ-អង្គភាពជំនាញរាជធានីខេត្ត នៅសណ្ឋាគារភ្នំពេញ មានអ្នកចូលរួមសរុបប្រមាណ៦០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម មានមតិស្វាគមន៍ និងបង្ហាញពីសារប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធនេះ គឺធានា និងរក្សាចីរភាពនៃការគ្រប់គ្រងចំណូល ធានាយុត្តិធម៌ការប្រមូលចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ និងមានសមធម៌ ហើយឯកឧត្តមបញ្ជាក់បន្ថែមទៀតថា មានក្រសួងចំនួន២៣ ដែលបានដាក់អោយប្រើប្រាស់ប្រព័ន្ធ NRMIS និងបានកំណត់លេខកូដបង់ចំណូលរួចហើយ សម្រាប់ចំណូលសេវាសាធារណៈ ចំណូលពីទ្រព្យសម្បត្តិរដ្ឋ និងចំណូលផ្សេងៗ +សកម្មភាពនៃសិក្ខាសាលានេះរួមមាន ៖ -បង្ហាញពីទិដ្ឋភាពរួមនៃប្រព័ន្ធNRMIS - បង្ហាញមុខងារធំៗរបស់ប្រព័ន្ធNRMIS គឺការគ្រប់គ្រងទិន្នន័យ ការចុះប្រតិបត្តិការ/កិច្ចសន្យាចំណូល ការចេញវិក្កយបត្របង់ចំណូល ការរៀបចំសលាកបត្រ/ឯកសារទូទាត់ប្រាក់រង្វាន់ ការគ្រប់គ្រងអ្នកប្រើប្រាស់ ការរៀបចំរបាយការណ៍ និងការធ្វើសន្ធានកម្ម -បង្ហាញនីតិវិធី និងលំហូរនៃការអនុវត្តការងាររបស់ប្រព័ន្ធNRMIS -បង្ហាញពីការងារអភិវឌ្ឍជំហានបន្ទាប់។ ជាលទ្ធផល -ទទួលបានយក់ដឹងលើការប្រើប្រាស់ប្រព័ន្ធ NRMIS -ដឹងពីមុខងារ និងអត្ថប្រយោជន៍នៃប្រព័ន្ធនេះ ដូចជា មានQR code លើវិក្កយបត្រ និងសលាកបត្រ, រៀបចំរបាយការណ៍បានរហ័ស និងគ្រប់ពេល, សុក្រឹត្យភាពនៃការគណនា, កាត់បន្ថយចំណាយពេលវេលាធ្វើលិខិត និងការគណនាទូទាត់ប្រាក់រង្វាន់, រំលឹកកាលបរិច្ឆេទទូទាត់, និរន្តភាព និងប្រពន្ធស្តង់ដារ អាចសន្ធានកម្មជាមួយប្រព័ន្ធដទៃបាន -ប្រព័ន្ធNRMIS អាចទ្រទ្រង់អ្នកប្រើប្រាស់បានចំនួន៥០០០នាក់ និងអាចប្រើប្រាស់ដំណាលគ្នាបាន ចំនួន២៥០០នាក់ ក្នុងដំណាល់កាលចាប់ផ្តើមដំបូង។ ផែនការបន្ត -មានវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកប្រើប្រាស់បន្តទៀត -នឹងមាន Link សម្រាប់ធ្វើតេស្តសាកល្បងនៅពេលខាងមុខ មុននឹងការអនុវត្តជាក់ស្តែង៕
ចំនួនអ្នកចូលទស្សនា
Flag Counter