ការបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះសហគ្រិនភាព និងយុទ្ធសាស្រ្ដនៃការចរចាដល់ក្រុមកសិករ នៅភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង
ចេញ​ផ្សាយ ១២ កញ្ញា ២០១៩
899
ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​ លោក ហៀង គីមហុង មន្រ្តីអនុវត្តន៍គម្រោងឈេន បានអាជីពចុះបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះសហគ្រិនភាព  និងយុទ្ធសាស្រ្ដនៃការចរចារ ដល់ក្រុមកសិករនៅភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដែលមានកសិករចូលរួមចំនួន០៧នាក់ ស្រី០៦នាក់។ ការបណ្តុះ បណ្តាលផ្តោតសំខាន់លើ៖ ១. សកម្មភាពប្រើប្រាស់ថវិការរកស៊ី របស់អ្នកមាន និងអ្នកក្រ​ ២. ទម្លាប់អ្នកមាន និងអ្នកក្រ​ ៣. និយមន័យសហគ្រិន​ ៤. គោលការណ៍សំខាន់១០យ៉ាងដែលនាំសហគ្រិនទទួលបានជោគជ័យ​ ៥. យុទ្ធសាស្រ្ដនៃការចរចា (Pitch &Deal) ៦. យល់ដឹងអំពីការសម្រេចចិត្ដក្នុងការទិញបន្លែរបស់អតិថិជន។ ជាលទ្ធផល​ កសិករយល់ដឹងពីទម្លាប់ ល្អៗរបស់អ្នកជោគជ័យ​ កសិករយល់ដឹងពីអ្វីដែលហៅថា សហគ្រិនកសិករមានការយល់ដឹងពីគោលការណ៍ទាំង១០នៃ សហគ្រិន​កសិករយល់ដឹងអំពីយុទ្ធសាស្រ្ដនៃការចរចា​ យល់ដឹងពីការសម្រេចចិត្ដក្នុងការទិញបន្លែរបស់អតិថិជន​ និងបានចុះតាមដានការធ្វើចម្ការបង្ហាញ របស់កសិករ ឡែម ភាន លើដំណាំសណ្ដែកកួរ ដំណាំសណ្ដែកកួររបស់គាត់ស្ថិតនៅដំណាក់កាលប្រមូលផល។ ណែនាំគាត់ពីបច្ចេកទេសប្រមូលផលដំណាំសណ្ដែកកួរ និងឲ្យគាត់បញ្ចូលជីបំប៉នបន្ថែមតាមតារាងដែលបានណែនាំ។ សម្អាតស្មៅតាមចន្លោះរង៕
ចំនួនអ្នកចូលទស្សនា
Flag Counter