ចុះផ្សព្វផ្សាយពីជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី និងវិធានការគ្រប់គ្រងការរាតត្បាតដល់សហគមន៍កសិកម្ម
ចេញ​ផ្សាយ ១២ កញ្ញា ២០១៩
434

នៅថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៩ ការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះផ្សព្វផ្សាយ ពីជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី និងវិធានការគ្រប់គ្រងការរាតត្បាតដល់សហគមន៍កសិកម្មអូរពក  នៅភូមិអូរពកសង្កាត់កូនក្រៀល ក្រុងសំរោង ដោយមានកសិករចូលរួមចំនួន២៦នាក់ស្រី២០នាក់។

+ គោលបំណង

ការផ្សព្វផ្សាយនេះក្នុងគោលបំណងឲ្យកសិករយល់ដឹងពី:

- លក្ខណសំគាល់ខ្លះៗពីជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី (CMD)

- ផលប៉ះពាល់នៃជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី

- ភ្នាក់ងារចម្លងជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី និងវិធានការគ្រប់គ្រងការរាតត្បាត

+ សកម្មភាព

លោកស្រី ហម សុគន្ធា ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានធ្វើការបង្ហាញពីគោលបំណង និងបង្ហាញពី៖

- ប្រភពជំងឺម៉ូសាអ៊ិក និងបច្ចុប្បន្នភាព

- រោគសញ្ញានៃជំងឺលើសំណាំដំឡូងមី

- ផលប៉ះពាល់នៃជម្ងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី

- បង្ហាញពីភ្នាក់ងារចម្លងជំងឺម៉ូសាអ៊ិក

- វិធានការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺ

- យល់ដឹងពីប្រភេទពូជដំណាំដំឡូងមីដែលធន់នឹងជំងឺម៉ូសាអ៊ិក

+ លទ្ធផល

  -បន្ទាប់ពីការផ្សព្វផ្សាយ កសិករបានសួរផុសផុលពីរោគសញ្ញា ភ្នាក់ងារចម្លងជំងឺ ផលប៉ះពាល់ ជាពិសេសវិធានការ  គ្រប់គ្រងការរាតត្បាត។

ចំនួនអ្នកចូលទស្សនា
Flag Counter