មន្រ្តីកសិកម្មស្រុកត្រពាំង​ប្រាសាទ ចា​ប់ផ្តើមចូលរួមវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក
ចេញ​ផ្សាយ ១១ កញ្ញា ២០១៩
558

នៅថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ លោក ឆាយ រ៉ាសុន ដើម្បីចូលរួមវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកដែលប្រព្រឹត្តនៅឃុំព្រះប្រឡាយ និងឃុំទំនប់ដាច់ ស្ថិតនៅទីតាំងវត្តទំនប់ដាច់ដែលមានអ្នកចូលរួមសរុប ២៦៥នាក់ ស្រី៦៦នាក់ ។ ដោយឡែក នៅថ្ងៃអង្គារ១២ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោក ហង្ស វុទ្ធី អនុប្រធានការិយាល័យកសិកម្មស្រុក ដើម្បីចូលរួមវេទិកាផ្សព្វផ្សាយ និងពីគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក នៅឃុំបាក់អន្លូង និងឃុំត្រពាំងប្រាសាទស្ថិតនៅសាលាស្រុកត្រពាំងប្រាសាទ ដែលមានអ្នកចូលរួមចំនួន២៨៦ ស្រីចំនួន៦៥នាក់ ក្រោមអធិបតីភាពលោក វណ្ណ កុសល ប្រធានក្រុមប្រឹក្សាស្រុកត្រពាំងប្រាសាទ និងលោក នៅសំ តារារិទ្ធ អភិ​បាល នៃគណៈអភិបាលស្រុកត្រពាំងប្រាសាទ ព្រមទាំងកងកម្លាំងទាំងបីប្រភេទ ការិយាល័យក្រោមឱវាទរដ្ឋបាលស្រុក លោកមេឃុំ មេភូមិ គ្រប់ភូមិក្នុងឃុំគោលដៅដែលបានអញ្ជើញចូលរួម ៕

ចំនួនអ្នកចូលទស្សនា
Flag Counter