ចុះណែនាំពីគម្រោងដៃគូសហការ និងការអនុវត្តកសិកម្មល្អនៅភូមិស្រះឈូក
ចេញ​ផ្សាយ ០៩ កញ្ញា ២០១៩
483

នៅថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០១៩ កញ្ញា ស៑ា សុភី  និងលោក មាន ម៉ិក មន្រ្ដីអនុវត្តគម្រោង CHAIN បានចុះបណ្ដុះបណ្ដាលបច្ចេកទេសស្តីពី សុវត្ថិភាពចំណីអាហារលើចម្ការបន្លែ នៅភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងដោយមានកសិករចូលរួមចំនួន១១នាក់ ស្រី០៦នាក់ ក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុម ដែលកំពុងរៀបចំផែនដាំដុះបន្លែដើម្បីផ្គត់ផ្គង់ឱ្យក្រុមហ៊ុន រីម៉ិច។ នាឱកាសនោះដែរ លោក មាន ម៉ិក បានណែនាំពីគម្រោងដៃគូសហការ និងគោលបំណងនៃការអនុវត្តកសិកម្មល្អ ព្រមទាំងបង្ហាញពីគោលការណ៍អនុវត្តសិកម្មល្អ ដើម្បីគ្រប់គ្រងសុវត្ថិភាពចំណីអាហារដែលមានចំនុចសំខាន់ៗមួយចំនួនដូចជា ការប្រើប្រាស់សារធាតុគីមីដែលបានចុះបញ្ជិកា ស្ដុកទុក និងការប្រើប្រាស់បានយ៉ាងត្រឹមត្រូវ ម្ចាស់ចម្ការ ឬកម្មករ ត្រូវទទួលការណែនាំពីអនាម័យឱ្យបានត្រឹមត្រូវ សារធាតុសរីរាង្គត្រូវមានកន្លែងទុកដាក់ឱ្យបានល្អ និងមិនត្រូវឱ្យប៉ះផ្ទាល់ជាមួយផ្នែកនៃដំណាំដែលត្រូវបរិភោគ ត្រូវវាយតម្លៃគុណទឹកមុនស្រោចស្រព, លាយថ្នាំ លាយជី និងទឹកសម្រាប់លាងបន្លែត្រូវតែស្អាត ត្រូវប្រើក្រដាស ប្លាស្ទិក ឬសម្ភារផ្សេងទៀតដែលមិនធ្វើអោយបន្លែប៉ះផ្ទាល់នឹងដី ការពារសត្វពាហនៈ និងសត្វចង្រៃផ្សេងៗ មិនឱ្យចូលបរិវេណនៃចម្ការដាំដុះដំណាំ ,កន្លែងវេចខ្ចប់ និងស្ដុកទុកជាដើម ត្រូវពិនិត្យមើលសម្ភារវេចខ្ចប់ និងឧបករណ៍សម្រាប់ដឹកជញ្ជូន និងសំអាតកំទេចកំទីផ្សេងៗចេញពីបន្លែឱ្យស្អាត និងបានចែករំលែកពីការផ្សំថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់សត្វល្អិតចង្រៃ ។ ដោយឡែកវត្ថុធាតុផ្សំមាន:

- អាកុល ឬមេស្រា ៣០ លីត្រ

- ទឹកស្អាត         ៣០ លីត្រ

- រំដេង ១០គីឡូ

- ម្ទេស ១០គីឡូ

- ក្ដួច  ១០គីឡី

- បណ្ដូលពេជ្រ ១០គីឡូ

លាយចូលគ្នាផ្អាប់ទុក១ខែ អាចប្រើបាន

 + មុនធ្វើការប្រើប្រាស់ ១០ម.ល លាយទឹក ២០លីត្រ បាញ់លើដំណាំមួយសប្ដាហ៍ម្ដង។

នៅពេលរសៀល ក្រុមការងារបានចុះតាមដានចម្ការបង្ហាញនៅភូមិយាងខាងត្បូង ឃុំអន្លង់វែង ដោយបានពិនិត្យលើការលូតលាស់របស់ដំណាំ, សត្វល្អិត, ជំងឺ ការតាក់តែងមែក និងការប្រើប្រាស់ជីបំប៉នលើដំណាំ  ព្រមទាំងបានរៀបចំផែនការទិវាចម្ការបង្ហាញជាមួយតំណាងក្រុម និងមេភូមិ ដែលគ្រោងរៀបចំនៅថ្ងៃទី១៣ ខែកញ្ញា សប្ដាហ៍ក្រោយ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter