លោក ប៉ិត ឆោម និងមន្រ្តីអនុវត្តគម្រោង CHAIN ចុះជ្រើសរើសកសិករធ្វើបង្ហាញនៅភូមិឆ្កែស្រែង
ចេញ​ផ្សាយ ០៧ កញ្ញា ២០១៩
563

នៅរសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ លោក ឡៅ ចាន់សារុន លោក ប៉ិត ឆោម និងលោក សែន សុខា មន្រ្តីអនុវត្តគម្រោង CHAIN បានចុះពិនិត្យតាមដាន អំពីការអនុវត្តដាំដុះបន្លែ និងជ្រើសរើសកសិករសម្រាប់ធ្វើរោងដំបូលប្លាស្ទិក នៅភូមិឆ្កែស្រែង ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលជាលទ្ធផល ក្រុមការងារបានជ្រើសរើសកសិករ អៀង ថាត់ សម្រាប់ធ្វើបង្ហាញនារដូវវស្សានេះ ។ សូមបញ្ជាក់ផងដែរថា គម្រោង CHAIN ដែលជានិច្ចកាលតែងអនុវត្តការធ្វើចម្ការបង្ហាញលើដំណាំបន្លែដល់កសិករទាំងបីប្រភេទរួមមាន៖ កសិករដាំបន្លែលក្ខណៈគ្រួសារ កសិករដាំបន្លែពាក់កណ្តាលអាជីព និងកសិករដាំបន្លែអាជីព ៕ 

ចំនួនអ្នកចូលទស្សនា
Flag Counter