ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ត្រូវនឹងថ្ងៃទី ០៤ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី លាង ស៊ីណា អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសីលធម៌សង្គម ដល់បណ្ដាញការងារយេនឌ័រ ថ្នាក់ខេត្ត នៅមន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាពលោកជំទាវ មុំ ពុទ្ធីតា អភិបាលរង នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដោយមានអ្នកចូលរួមសរុប៦៥នាក់ ស្រី៥៥ នាក់ មកពីបណ្ដាមន្ទីរនានាជុំវិញខេត្ត។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលមាន៖
១. មូលដ្ឋានគ្រឹះនៃការបញ្ជ្រាបយេនឌ័រ
២. ទិដ្ឋភាពទូទៅនៃការលើកកម្ពស់បរិយាបន្ន័ និងសង្គមធម៌
៣. វិធានការលើកកម្ពស់បរិយាប័ន្ន និងសង្គមធម៌
៤. បញ្ជីត្រួតពិនិត្យការលើកកម្ពស់បរិយាប័ន្ន និងសង្គមធម៌
ជាលទ្ធផលសិក្ខាកាមយល់ដឹងពីបរិយាប័ន្ន និងសង្គមធម៌ក្នុងការងារយេនឌ័រ សម្រាប់យកទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ និងជួយផ្សព្វផ្សាយបន្ដ ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម