លោក វ៉ែន សុវណ្ណារុន បំពេញបេសកកម្មនៅប្រទេសចិនស្តីពី ការកែច្នៃ និងការរក្សាទុកចំណីអាហារនៃកម្ពុជា
ចេញ​ផ្សាយ ០៦ កញ្ញា ២០១៩
333

នាថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ លោក វ៉ែន សុវណ្ណារុន មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការកែច្នៃ និងការរក្សាទុកចំណីអាហារនៃកម្ពុជាដែលប្រារព្ធនៅក្រុងវ៉ូហាន ខេត្តហ៊ូប៉ិ ប្រទេសចិន ក្រោមអធិបតីភាពលោក Liu Kefei ជាព្រឹទ្ធបុរសនៃសាលាចំងាយ និងបន្តការអប់រំនៃសាកលវិទ្យាល័យបច្ចេកទេសហេណាន ដោយមានសិក្ខាកាមសរុបចំនួន ៣០នាក់ ។ បន្ទាប់មកមតិស្វាគមន៍លោក Li Huanfeng នាយករងនៃសាកលវិទ្យាល័យបច្ចេកទេសហេណាន និងមតិស្វាគមន៍លោក Yang Junqi ជាអនុប្រធានមន្ទីរប្រតិបត្តិការអន្តរជាតិខេត្តហេណាននៃក្រសួងពាណិជ្ជកម្ម និងលោក ឡាយ ពិសិដ្ឋ តំណាងឱ្យសិក្ខាកាមបានរាយការណ៍ស្ថានភាពទូទៅរបស់ការកែច្នៃ និងរក្សាទុកចំណីអាហាររបស់ប្រទេសកម្ពុជា ក្នុងគោលបំណង ផ្ដល់ចំណេះដឹងនៃកែច្នៃ និងរក្សាទុកចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ របៀបប្រើប្រាស់សម្ភារកែច្នៃចំណីអាហារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។

សកម្មភាពសិក្ខាកាមទទួលបានចំណេះអំពីស្ថានភាពទូទៅ និងការអភិវឌ្ឍរបស់ប្រទេសចិន ហើយមេរៀនមួយចំនួនទាក់ទងទៅនឹងការកែច្នៃ និងរក្សាទុកចំណីអាហារដែលជាមូលដ្ឋានគ្រឹះសម្រាប់អនុវត្តជាក់ស្ដែង នឹងអាចជួយចែករំលែកដល់អ្នករួមការងារនៅអង្គភាពបាន ។ ជាលទ្ធផល និងការសន្និដ្ឋាន សិក្ខាកាមទទួលចំណេះដឹងលើការកែច្នៃ និងរក្សាទុកចំណីអាហារប្រកបដោយទំនុកចិត្តខ្ពស់ហើយតាមស្ដង់ដារផង  ហើយម្យ៉ាងទៀតចេះប្រើសម្ភារផ្សេងៗសម្រាប់កែច្នៃដោយប្រសិទ្ធភាពខ្ពស់ ៕

 

ចំនួនអ្នកចូលទស្សនា
Flag Counter