ឧត្តរមានជ័យ ចាប់ផ្តើមកិច្ចប្រជុំរៀបចំផែនការជាមួយគម្រោង ASPIRE
ចេញ​ផ្សាយ ០៤ កញ្ញា ២០១៩
568

ថ្ងៃអង្គារ ៥ដល់៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី០៣-០៤ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ មានកិច្ចប្រជុំស្តីពីការរៀបចំផែនការប្រើប្រាស់ថវិកាកម្មវិធី ASPIRE និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០  ដោយមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ក្រុមការងាររបស់គម្រោង ASPIRE និងលោក លោកស្រីប្រធាន លោកនាយខណ្ឌរដ្ឋបាលទាំងពីរ អនុប្រធានការិយាល័យជំនាញក្រោមឱវាទមន្ទីរ ព្រមទាំងមន្ត្រីសរុបចំនួន ២៤នាក់ ស្រី០៨នាក់ ។ គោលបំណងនៃកិច្ចប្រជុំគឺ ផ្តោតទៅលើការរៀបចំផែនការជាមួយការិយាល័យជំនាញ និងខណ្ឌរដ្ឋបាលទាំងពីរដើម្បីបញ្ចូលទនិ្នន័យពាក់ព័ន្ធផ្សេងៗក្នុងវិស័យកសិកម្មសម្រាប់ខេត្តឧត្តរមានជ័យ ជាមួយក្រុមការងាររបស់គម្រោងASPIRE ៕

ចំនួនអ្នកចូលទស្សនា
Flag Counter