លោក តាញ់ បុត្តា ចុះចងក្រងក្រុមកសិករចិញ្ចឹមមាន់នៅស្រុកចុងកាល់ អន្លង់វែង និងត្រពាំងប្រាសាទ
ចេញ​ផ្សាយ ៣១ សីហា ២០១៩
481

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លោក តាញ់ បុត្តា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល សហការី បានចុះមកពិនិត្យ និងប្រឹក្សាយោបល់បច្ចេកទេសលើការចិញ្ចឹមមាន់របស់កសិករ ដើម្បីចងក្រងជាក្រុមចិញ្ចឹមមាន់ និងជាសកម្មភាពការងារផ្នែកផលិតកម្ម រួមមាន៖

១. លោកស្រី ឃឺន សុខា ជាកសិកករចិញ្ចឹមមាន់នៅភូមិបន្ទាយចាស់ ឃុំចុងកាល់  ស្រុកចុងកាល់ មានមាន់សរុបចំនួន ១២០ក្បាល មេមាន់ចំនួន ២៥ក្បាល បាចំនួន ០៥ក្បាល និងមាន់ជំទង់ចំនួន៩០ក្បាល។

២. លោក ឡម សារឿប នៅភូមិអំពិល ឃុំពង្រ ស្រុកចុងកាល់ មានមាន់សរុបចំនួន ១៨៦ក្បាល មេចំនួន ២០ក្បាល បាចំនួន ០៦ក្បាល មាន់ជំទង់ និងកូនមាន់ចំនួន ១៦០ក្បាល។

៣. លោក ហេង លីន នៅភូមិថ្នល់កេង ឃុំអន្លង់វែង ស្រុកអន្លង់វែង មានមាន់សរុបចំនួន ១៥៥ក្បាល មេចំនួន ៤០ក្បាល បាចំនួន១៥ក្បាល មាន់ជំទង់ចំនួន ១០០ក្បាល និងមានទូរភ្ញាស់ស៊ុតចំនួន ១គ្រឿង។

៤. លោក ចែត ទុង នៅភូមិត្រពាំងប្រាសាទ នៅភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង មានមាន់សរុប ២៦៥ក្បាល មេមានចំនួន ៦០ក្បាល បា ១៥ក្បាល មាន់ជំទង់ចំនួន ១៩០ក្បាល និងមានទូរភ្ញាស់ចំនួន ២គ្រឿងដែលអាចផ្ទុកស៊ុតបាន ១២០គ្រាប់ និងមួយទៀតអាចផ្ទុកស៊ុតបានចំនួន ២៦០គ្រាប់។

៥. លោក ជីន គីមថុង នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ចិញ្ចឹមមាន់សាច់ពូជ GF១៦៨ សរុបមានចំនួន ៥០០ក្បាល (ទើបលក់ចេញអស់ ៤០០ក្បាល) ហើយគាត់នឹងកម្មង់ទិញកូនមាន់ដាក់បន្ថែមចំនួន ១.០០០ក្បាល នៅដើមខែក្រោយ។

៦. លោក ហង់ អាន មានមេពូជមាន់ស្រែយកពីវៀតណាមមានចំនួន ៣០ក្បាល បា ១១ក្បាល នឹងមានទូរភ្ញាស់ដែលអាចផ្ទុកស៊ុតបានចំនួន ១.០៥៦គ្រាប់ ក្នុងមួយសប្តាហ៍គាត់អាចបញ្ចេញកូនមាន់លក់បានចំនួន ១១០ក្បាល។ ទិសដៅបន្តរបស់គាត់នឹងទិញមេមាន់ពូជចំនួន ១០០ក្បាលបន្ថែមពីខេត្តតាកែវ ៕

 

ចំនួនអ្នកចូលទស្សនា
Flag Counter