លោក ឡៅ ចាន់សារុន និង លោក សែន សុខា ចុះបណ្តុះបណ្តាលកសិករនៅភូមិចម្ការចេក
ចេញ​ផ្សាយ ៣១ សីហា ២០១៩
529

លោក ឡៅ ចាន់សារុន និង លោក សែន សុខា មន្រ្តីអនុវត្តគម្រោង @CHAIN នៅថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ បានចុះពិនិត្យតាមដាន អំពីការអនុវត្តដាំដុះបន្លែរបស់កសិករដាំបន្លែពាក់កណ្តាលអាជីព នៅភូមិចំការចេក សង្កាត់អូរស្មាច់ របស់កសិករឈ្មោះ ម៉ាក សាន លើដំណាំត្រសក់របស់គាត់ស្ថិតក្នុងដំណាក់កាលជិតប្រមូលផល (ប្រមាណពីរទៅបីថ្ងៃទៀត) ដំណាំសណ្តែកកួរ ស្ថិតក្នុងដំណាក់កាលបណ្ដុះកូន កំពុងរៀបចំដីសម្រាប់ធ្វើចម្ការបង្ហាញ លើដំណាំសណ្ដែកកួរ រៀបចំដីសម្រាប់ដាំស្ពៃ នៅក្នុងរោងផ្ទះប្លាស្ទិក និងបានសាបកូនរួច បានបង្ហាញកសិករពីការរៀបចំរង សារសំខាន់នៃការគ្របរង និងការរៀបចំប្រព័ន្ធទឹក បង្ហាញពីការតាក់តែងស្លឹកដំណាំ និងបច្ចេកទេសប្រមូលផល ។ ជាលទ្ធផល កសិករបានយល់ឃើញថាការផ្តល់បច្ចេកទេស ដូចជាការតម្លើងប្រព័ន្ធស្រោចស្រព គឺចំណេញពេលវេលា និងកម្លាំងពលកម្ម ងាយស្រួលថែទាំ និងគ្រប់គ្រងដំណាំ ។

ចំនួនអ្នកចូលទស្សនា
Flag Counter