ចេញផ្សាយ ២៥ សីហា ២០១៩
290
នៅព្រឹកថ្ងៃសោរ៍ ០៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ កញ្ញា ស៑ា សុភី មន្រ្តីអនុវត្តគម្រោងឈេន បានចុះបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះសហគ្រិនភាព ដល់ក្រុមកសិករពាក់កណ្ដាលអាជីពនៅភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដែលមានកសិករចូលរួមចំនួន០៩នាក់ ស្រី០៧នាក់ដោយបានធ្វើការណែនាំពីគម្រោងឈេន ម្ចាស់ជំនួយ និងដៃគូអនុវត្ត និងបានបង្ហាញពីី:
១. ការប្រើប្រាស់ថវិកាក្នុងការរកស៊ីរបស់អ្នកមាន និងអ្នកក្រ
២. ទម្លាប់របស់អ្នកមាន និងអ្នកក្រ
៣. និយមន័យសហគ្រិន
៤. គោលការណ៍សំខាន់១០យ៉ាងដែលនាំសហគ្រិនទទួលបានជោគជ័យ
៥. បង្ហាញពីវិធីសាស្រ្ដ នឹងដំណើរការនៃចរចា (Pitch& Deal)
៦.ការយល់ដឹងពីអតិថិជនក្នុងការសម្រេចចិត្តទិញបន្លែ។ ជាលទ្ធផល កសិករបានយល់ដឹងពី:
- ការប្រើប្រាស់ថវិការកសុីរបស់អ្នកមាន និងអ្នកក្រ
- ទម្លាប់ល្អៗរបស់អ្នកមាន និងទម្លាប់មិនល្អរបស់អ្នកក្រ
- អ្វីដែលហៅថាសហគ្រិន
- គោលការណ៍ទាំង១០នៃសហគ្រិន
- ដំណើរការនៃការចរចា
- យល់ដឹងបន្ថែមពីការសម្រេចចិត្តទិញបន្លែរបស់អតិថិជន៕