ចេញផ្សាយ ២៤ សីហា ២០១៩
679
ថ្ងៃសុក្រ៨រោច ខែស្រាណ៍ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ លោក ហៀង គីមហុង មន្ត្រីអនុវត្តគម្រោងឈេនបានចុះត្រួតពិនិត្យតាមដាន ការធ្វើចម្ការបង្ហាញរបស់ក្រុមកសិករដាំបន្លែពាក់កណ្ដាលអាជីព នៅភូមិឃ្លំាងកណ្ដាល ឃុំត្រពំាងប្រីយ៍ ស្រុកអន្លង់វែងដោយកសិករ ឡែម ភាន គាត់ធ្វើចម្ការបង្ហាញលើដំណំាត្រសក់ទ្រើង និងសណ្ដែកកួរដំណាំត្រសក់ទ្រើង ប្រមូលផលបាន ចំនួុន៤០ គីឡូក្រាម ហើយក្នុងមួយគីឡូក្រាមគាត់លក់បានតម្លៃ ៨០០រៀល ។ ដំណាំសណ្ដែកកួរគាត់នៅដំណាក់កាលចេញផ្កា។ សណ្ដែកួរមាន បញ្ហាប្រឈម គឺចៃ។ លោកបានណែនាំគាត់ពីបច្ចេកទេសប្រមូល និងក្រោយពេលប្រមូលនិងអនុវត្ដបច្ចេកទេសប្រមូលផលដំណាំ ត្រសក់ ដោយប្រើកន្រៃ្ដកាត់ ។ ព្រមទាំងបានបង្ហាញពីការបែងចែកចំណាត់ថ្នាក់ និងការវេចខ្ចប់ ។ ជាលទ្ធផល កសិករគាត់យល់ដឹងពីបច្ចេកទេសប្រមូល និងក្រោយពេលប្រមូលផល
ចេះបែងចែកចំណាត់ថ្នាក់ដំណាំបន្លែតាមតម្រូវការទីផ្សារ យល់ដឹងពីការវេចខ្ចប់ដំណាំបន្លែតាមប្រភេទបន្លែ។ណែនាំគាត់ឱ្យសម្អាតស្មៅតាមចន្លោះរង និងជុំវិញចម្ការ ការប្រើប្រាស់ ថ្នាំគីមីកសិកម្មដើម្បីកំចាត់ ចៃ លើដំណាំសណ្ដែគួរ របៀបកត់ត្រា ប្រចាំថ្ងៃសម្រាប់ការប្រមូលផលដំណំាបន្លែ៕