ការិយាល័យផ្សព្វផ្សាយកសិកម្មសហការជាមួយការិយាល័យកសិកម្មក្រុងសំរោង បានចុះផ្សព្វផ្សាយស្ដីពី បទពិសោធន៍នៃការកាត់ដើមស្រូវពង្រោះ
ចេញ​ផ្សាយ ២២ សីហា ២០១៩
220

ថ្ងៃពុធ ០៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយការិយាល័យកសិកម្មក្រុងសំរោង បានចុះផ្សព្វផ្សាយស្ដីពី បទពិសោធន៍នៃការកាត់ដើមស្រូវពង្រោះនៅពេលជួបគ្រោះរាំងស្ងួតរយៈពេលខ្លី នៅភូមិតាម៉ាន សង្កាត់កូនក្រៀល ក្រុងសំរោង ដោយមានអ្នកចូលរួមចំនួន ៤៩នាក់ ស្រី៤០នាក់ ។ គោលបំណង
 វគ្គផ្សព្វផ្សាយនេះចង់ឱ្យកសិករយល់ដឹងពី អត្ថប្រយោជន៍នៃការកាត់ដើមស្រូវពេលជួបគ្រោះរាំងស្ងួតរយៈពេលខ្លី បទពិសោធន៍នៃកាត់ដើមស្រូវពង្រោះរបស់កសិករដែលបានអនុវត្តកន្លងមក ។ នាឱកាសនោះដែរ លោក អ៊ុង គឹមឡេង អនុប្រធានការិយាល័យកសិកម្មក្រុងសំរោង បានបង្ហាញពីបទពិសោធន៍នៃការអនុវត្តជោគជ័យរបស់កសិករ លក្ខណៈទូទៅនៃការកាត់ដើមស្រូវ ការអនុវត្តកាត់ដើមស្រូវ គុណសម្បត្តិនៃការកាត់ដើមស្រូវ គុណវិបត្តិនៃការកាត់ដើមស្រូវ និងបានពន្យល់ពីដំណាក់កាលលូតលាស់របស់ដំណាំស្រូវ ព្រមទាំងបង្ហាញពីលក្ខខណ្ឌ និងពេលវេលាសមស្របសម្រាប់ការកាត់ដើមស្រូវ និងបានពន្យល់បន្ថែមពីការប្រើប្រាស់ជីបំប៉នតាមដំណាក់កាលរបស់ដំណាំស្រូវ ។ ជាលទ្ធផល កសិករបានយល់ដឹងបន្ថែមពី អត្ថប្រយោជន៍នៃការកាត់ដើមស្រូវពង្រោះពេលជួបគ្រោះរាំងស្ងួតរយៈពេលខ្លី បទពិសោធន៍នៃការអនុវត្តកាត់ដើមស្រូវ ព្រមទាំងគុណវិបត្តនៃការកាត់ដើមស្រូវ ដំណាក់កាលលូតលាស់របស់ដំណាំស្រូវ ពេលវេលាសមស្របសម្រាប់កាត់ដើម ការប្រើប្រាស់ជីបំប៉នលើដំណាំស្រូវឱ្យបានសមស្របតាមដំណាក់កាលលូតលាស់ កសិករមួយចំនួនតូចចាប់អារម្មណ៍ចង់សាកល្បងអនុវត្តកាត់ដើមស្រូវ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter