លោក សេន បូរ៉ែន ចុះបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះសហគ្រិនភាពនៅភូមិសុខសិរី ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ
ចេញ​ផ្សាយ ២២ សីហា ២០១៩
374

ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក សេន បូរ៉ែន មន្រ្តីអនុវត្តគម្រោងឈេន បានចុះបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះសហគ្រិនភាព ដល់ក្រុមកសិករអាជីពនៅភូមិសុខសិរី ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ដោយមានកសិករចូលរួមចំនួន១០នាក់ ស្រី០៩នាក់។ ការបណ្តុះបណ្តាលផ្តោតសំខាន់លើ សកម្មភាពប្រើប្រាស់ថវិការកស៊ីរបស់អ្នកមាន និងអ្នកក្រ ទម្លាប់អ្នកមាន និងអ្នកក្រ និយមន័យសហគ្រិន គោលការណ៍សំខាន់១០យ៉ាងដែលនាំសហគ្រិនទទួលបានជោគជ័យ ការវិភាកចំណូលចំណាយនៃផលិតកម្មកសិកម្ម ។ ជាលទ្ធផល កសិករយល់ដឹងពីទម្លាប់ល្អៗរបស់អ្នកជោគជ័យ យល់ដឹងពីអ្វីដែលហៅថា សហគ្រិន យល់ដឹងពីគោលការណ៍ទាំង១០នៃសហគ្រិន កសិករអាចមានសមត្ថភាពវិភាគថ្លៃដើមផលិត ដើម្បីងាយស្រួលកំណត់តម្លៃលក់ចេញ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter