មន្ទីរ​ជំនាញ​ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការវិនិយោគបីឆ្នាំរំកិលឡើងវិញ
ចេញ​ផ្សាយ ០៩ សីហា ២០១៩
294
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩​ លោក​ ឈឿន​ ពន្លឺ​ អនុប្រធានមន្ទីរ និង​សហការី​ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការវិនិយោគបីឆ្នាំរំកិលឡើងវិញ​ និងធ្វើការចាត់អាទិភាព ជំហានទី២ សកម្មភាពទី២ ក្រោមអធិបតីភាពឯកឧត្តម​ លឹម​ សុខតូ អភិបាលរង​ នៃ​គណៈ​អភិបាល​ខេត្ត​ឧត្តរ​មានជ័យ​ និងលោក​ លោកស្រី​ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាល អភិបាលរងក្រុងស្រុកទាំង០៥ សរុបចំនួន​ ៧៦នាក់ ។ ជាលទ្ធផល ១.​ មន្ទីរកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្ត​ឧត្តរ​មានជ័យ​ បានធ្វើការចាត់អាទិភាពរួចរាល់ ពីលេខរៀង១-៣ ២. លោក​ ម៉ន ណាវី ប្រធានការិយាល័យផែនការ នៃមន្ទីរ​ផែនការខេត្ត​ បានស្នើឱ្យមន្រ្តីពាក់ព័ន្ធតាមមន្ទីរ ក្រុង​ ស្រុក​ ពិនិត្យ​នូវគម្រោងអាទិភាព​របស់ខ្លួនឡើងវិញ និងសុំឱ្យជួយគាំទ្រដល់ក្រុងស្រុក នៅពេលមានសមាហរណកម្មថ្នាក់ក្រុង ស្រុក ៣.​ សកម្មភាពដែលបណ្តាឃុំ សង្កាត់​ ស្រុក​ ក្រុង​ បានស្នើមក ហើយស្រដៀងឬជាន់គ្នាជាមួយមន្ទីរ លោក​ ម៉ន​ ណាវី​ បាន​ស្នើឱ្យរក្សាទុកសិន ហើយចាំជួយគាំទ្របន្តវិញ ក្នុងករណីមានមានលទ្ធភាព ៤.​ កិច្ច​ការងារនេះនៅមានការប្រជុំ​ពេលក្រោយទៀត មុនឈានដល់ការដាក់ឱ្យក្រុមប្រឹក្សាខេត្តធ្វើការអនុម័តអនុម័ត​ ៕
ចំនួនអ្នកចូលទស្សនា
Flag Counter