ថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនិងថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០១៩ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ និងសហការី បានចុះអមដំណើរ ឯកឧត្ដម ឆេង គឹមសុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ចុះពិនិត្យមើលការងារកសិកម្មនៅក្នុងខេត្ត ដូចខាងក្រោម
១. ពិនិត្យមើលស្ថានភាពដំណាំស្រូវដែលបានជួបគ្រោះរាំងស្ងួត នាពេលកន្លងមកនៅក្នុងស្រុកចុងកាល់ តាមស្ថានភាពជាក់ស្តែង ឃើញថាដំណាំស្រូវបានការលូតលាស់ល្អឡើងវិញបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តរបន្ទាប់
២. ពិនិត្យមើលការចិញ្ចឹមគោរបស់សហគមន៍ចិញ្ចឹមសត្វ ស្ថិតនៅភូមិគោកច្រេស សង្កាត់សំរោង ក្រុងសំរោង
៣. ចុះពិនិត្យវឌ្ឍភាពក្នុងស្ថានីយកសិកម្មកូនក្រៀល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម