ថ្ងៃអាទិត្យ ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោក ហៀង គីមហុង មន្ត្រីអនុវត្តគម្រោង CHAIN បានចុះតាមដានការធ្វើបង្ហាញស្ដីពី បាយអូចារ (Biochar) និងការដាំដុះបន្លែដែលបានធ្វើផែនការពាក់អាជីវកម្មនៅភូមិគោកចានរី សង្កាត់កូនក្រៀល ក្រុងសំរោង ។ សកម្មភាព ពិនិត្យការដាំខ្ទឹមស្លឹក និងស្ពៃចង្កឹះ ណែនាំពីការគ្រប់គ្រងសត្វល្អិត និងការគ្រប់គ្រងទឹក ណែនាំពីការដាក់ជីបំប៉ន ពិនិត្យចម្ការដែលបានរៀបចំផែនការអាជីវកម្ម ។ ជាលទ្ធផល កសិករធ្វើបង្ហាញស្ដីពី បាយអូចារទៅលើដំណាំខ្ទឹមស្លឹក ដាំដោយដាក់បាយអូចារបានចំនួន ០២រង ក្នុង០១រងមានប្រវែង ៤០ ម ដាំស្ពៃចង្កឹះដោយដាក់បាយអូចារទ្រាប់បាត បានចំនួន០២រង ក្នុងមួយរងមានប្រវែង ៤០ម។ កសិករដែលបានធ្វើផែនការអាជីវកម្ម នៅក្នុងក្រុមនេះមានចំនួន០៤នាក់ ហើយមានចំនួន ០១នាក់បានដាំតាមផែនការរួច ខណៈកសិករ០៣នាក់ទៀតកំពុងរៀបចំ និងបណ្ដុះកូនដំណាំ ។ បើទោះជាយ៉ាងនេះក្តី ក៏កសិករនៅមានបញ្ហាប្រឈម ដោយខ្វះខាតទឹកសម្រាប់ស្រោចដំណាំផងដែរ ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម