ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានរៀបចំប្រារព្ធពិធីរុក្ខទិវា ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដម ស៊ី ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោកប្រធាន-អនុប្រធានមន្ទីរ និងបណ្ដារអង្គភាពពាក់ព័ន្ធ កងកំលាំងទាំង៣ប្រភេទ សិស្សានុសិស្ស និងប្រជាពរដ្ឋ ប្រមាណ១២០០នាក់
និងបានចែកចាយ និងដាំកូនឈើប្រភេទ បេង ក្រញ៉ូង ឈើទាល ត្របែកព្រៃ សរុបចំនួនជាង៥០០០ដើម។
- ការបាត់បង់ព្រៃឈើ បណ្ដាលឲ្យវិនាសទាំងមនុស្ស និងសត្វ
- យើងរួមគ្នាអភិរក្ស និងការពារព្រៃឈើ
- មនុស្ស និងព្រៃឈើ អាស្រ័យគ្នាទៅវិញទៅមក
- យើងត្រូវដាំ ថែរក្សា និងការពារព្រៃឈើ
- ចូលរួមស្រលាញ់ ដាំដុះ ថែរក្សាការពារព្រៃឈើ និងបរិស្ថាន
- ព្រៃឈើ គឺជួយបានយ៉ាងច្រើនដល់បញ្ហាកាត់បន្ថយបម្រែបម្រួលអាកាសធាតុ
- បំផុសគំនិត ថែរក្សា ការពារ ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ
- ទប់ស្កាត់ បង្ក្រាប លុបបំបាត់ ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធ កាន់កាប់ដីរដ្ឋ
- ដាំដើមឈើផ្ដើមចេញពីអ្នក
- រួមគ្នាដាំដើមឈើឡើងវិញនៅគ្រប់ទិសទី ដើម្បីបង្កើនធនធានព្រៃឈើ
- ព្រៃឈើជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ
- អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំដាំដើមឈើនៅតាមទីសាធារណៈ