លោក គាំ វុឌ្ឍីធន អនុប្រធានមន្ទីរ នារសៀលថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ កក្តដា ឆ្នាំ២០១៩ នៅសាលប្រជុំធំសាលាខេត្តឧត្តរមានជ័យ មានបើកពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងឯកឧត្តម ស៊ី ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រានមន្ទីរនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទ អភិបាល អភិបាលរង ក្រុង ស្រុក ក្រុមប្រឹក្សា ឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជីវករសរុប៣២៩នាក់ ក្រោមប្រធានបទ សន្តិភាព ដើម្បីយុត្តិធម៌ និងយុត្តិធម៌ ដើម្បីសុខសន្តិភាព ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម