លោក ហៀង គីមហុង មន្រ្តីអនុវត្តគម្រោង CHAIN នាថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ បានចុះរៀបចំប្រព័ន្ធទឹក និងដាក់សំណាញ់ទ្រើង ចម្ការបង្ហាញលក្ខណៈគ្រួសារ នៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ មានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖
+ សកម្មភាព
_ បង្ហាញពីការរៀបចំទុយោមេ
_ បង្ហាញពីរបៀបចោះទុយោមេ សម្រាប់ដាក់វ៉ានដំណក់ទឹក
_ អនុវត្ដការដាក់វ៉ានដំណក់ទឹក
_ អនុវត្ដការដាក់សំណាញ់ទ្រើង
_ ណែនាំពីរបៀបពិនិត្យសំណើមក្នុងរង
+ លទ្ធផល
_ កសិករយល់ពីការរៀបចំទុយោមេ
_ កសិករ បានដាំកូនត្រសក់ ចំនួន ០៤រង និងដាំសណ្ដែកកួរបានចំនួន០៤រង នៅថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០១៩
_ ដាក់វ៉ានដំណក់ទឹកបានចំនួន ០៨រង
_ កសិករចេះពីការដាក់វ៉ានដំណក់ទឹកជាមួយទុយយោមេ
_អនុវត្ដការដាក់សំណាញ់ទ្រើងបានចំនួន ០១រង ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម