ចុះស្រាវជ្រាវករណីកាប់ទន្រ្ទានដីរដ្ឋនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
ចេញ​ផ្សាយ ០២ កក្កដា ២០១៩
496

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ បានអមដំណើ​រឯកឧត្តម​ ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ នាថ្ងៃអង្គារ ១ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ បានចុះពិនិត្យស្រាវជ្រាវប្រជាពលរដ្ឋដែលចូលកាប់ទន្ទ្រានដីរដ្ឋ ក្នុងទីតាំងដីអតីតក្រុមហ៊ុនទន្លេស៊ូហ្គឺរ ស្ថិតនៅឃុំពង្រ និងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅទីតាំងភូមិស្រះកែវ ជាមួយប្រជាពលរដ្ឋមកពីភូមិបាក់វែកចំនួន ៧៣គ្រួសារ ក្នុងនោះ ២៣គ្រួសារ មានការខ្វះខាតដីសម្រាប់លំនៅឋាន និងអាស្រ័យផលកសិកម្ម និងភូមិស្រះកែវផងដែរ ខណៈមានគ្រួសារខ្លះបានចូលកាន់កាប់ ទន្រ្ទានដីរដ្ឋគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ លោក សូត្រ ស៊ីសុខឃាង ក៏បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋកុំឱ្យចាញ់បោកមេខ្យល់ក្នុងការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ជាថ្នូរនឹងផលប្រយោជន៍ផ្សេងៗ ។ ដោយឡែក ឯកឧត្តម ឃិន ញ៉ាណ ក៏បានធ្វើការហាមឃាត់ប្រជាពលរដ្ឋដែលធ្វើសកម្មភាពទន្រា្ទនដីរដ្ឋដោយខុសច្បាប់ ដោយរង់ចាំក្រុមការងារពន្លឿនការដោះស្រាយនាពេលឆាប់ៗខាងមុខ ។ ជាលទ្ធផល ក្រុមការងារក៏បានកំណត់ឱ្យមន្រ្តីមូលដ្ឋានធ្វើបច្ចុប្បន្នភាពចំនួនគ្រួសារខ្វះខាតដីប្រើប្រាស់ឡើងវិញឱ្យពិតប្រាកដសម្រាប់ភូមិទាំងពីរខាងលើឱ្យបានឆាប់រហ័ស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារថ្នាក់ខេត្តធ្វើអត្តសញ្ញាណកម្មគ្រួសារដែលមានការខ្វះខាតដីធ្លី ដើម្បីឈានដល់ការសម្រេចពីថ្នាក់ជាតិក្នុងការបែងចែកដីរដ្ឋជូ​នដីប្រជាពលរដ្ឋដែលមានទីលំនៅពិតប្រាកដ និងជាក់ស្តែង ៕

ចំនួនអ្នកចូលទស្សនា
Flag Counter