ថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ លោក ស ស៊ីម៉េង និងកញ្ញា នី សុភ័ក្ត្រ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមវគ្គបណ្តុះបណ្តាលអេពីដេមីសាស្ត្របសុព្យាបាលអនុវត្តនៅកម្ពុជាជំនាន់ទី០៦ ស្ថិតនៅសាលាជាតិកសិកម្មជាតិកំពង់ចាម ដែលមានសិក្ខាកាមចូលរួមចំនួន២៨នាក់ស្រី០៧នាក់ មកពី១៥ រាជធានី/ខេត្ត និងបានបញ្ចប់ផ្នែកទ្រឹស្ដី។
* សប្តាហ៍ទី៥ លើការអនុវត្តផ្ទាល់
+ ចុះសិក្សា និងផ្តល់ជាអនុសាសន៍
១ លើការចិញ្ចឹមមាន់ពង នៅភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ
២ លើការចិញ្ចឹមគោបំប៉នលក់ នៅភូមិតាមីុ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ
៣ លើការចិញ្ចឹមទាពងនៅភូមិទ្រាល ឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ។
* ជាលទ្ធផល
- សិក្ខាកាមទាំងអស់ទទួលបាន បទពិសោធន៍ពីការចិញ្ចឹម និងបានផ្ដល់ជាអនុសាសន៍សម្រាប់កែលំអលើផលិតកម្មរបស់ពួកគាត់។
* ផែនការបន្ត
- ចុះសិក្សា បូមឈាមគោ និងផ្ដល់អនុសាសន៍ នៅខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម