បញ្ជូនមន្រ្តីជំនាញ០២រូបទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាអំពីការរៀបចំលេខកូដចំណូលពីសេវាសាធារណៈ
ចេញ​ផ្សាយ ២៥ មិថុនា ២០១៩
387

លោក អេត វណ្ណនី និងលោក ប៉ិត ឆោម ប្រធាន និងមន្រ្តីការិយាល័យផែនការ-គណនេយ្យ នាថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីការរៀបចំលេខកូដចំណូលពីសេវាសាធារណៈ និងចំណូលពីទ្រព្យសម្បត្តិ ក្រោមអធិបតីភាព លោក ជា វណ្ណារ័ត្ន ប្រធាននាយកដ្ឋានចំណូល នៃអគ្គរតនាគារជាតិ នៅសាលប្រជុំទី២ និងទី៣ នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានអ្នកចូលរួមសរុប៦៥នាក់ ស្រី២៥នាក់ ក្នុងគោលបំណង ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង់ចំណូល ការកត់ត្រាចំណូល ការផ្ទេរចំណូលចូលថវិកាជាតិឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា និងជំរុញការរៀបចំសលាកបត្របង់ចំណូលរបស់ក្រសួង ស្ថាបន និងមន្ទីរ ជំនាញ និងមានការធ្វើបទបង្ហាញ ដើម្បីស្វែងយល់ដូចជា 

-ការបង់ចំណូលពីផ្នែកសេវាសាធារណៈ រួមមាន ៖
-បង់ចំណូលសាច់ប្រាក់ត្រងទៅគណនីទោលរតនាគារ
-បង់ចំណូលសាច់ប្រាក់ចូលគណនីរជ្ជទេយ្យករចំណូលនៅធនាគារពាណិជ្ជ
-បង់ចំណូលសាច់ប្រាក់ ឬមូលប្បទានបត្រផ្ទាល់ជាមួយរជ្ជទេយ្យករចំណូល
+ការបង់ចំណូលពីផ្នែកទ្រព្យសម្បត្តិរួមមាន ៖
-បង់ចំណូលលើកិច្ចសន្យា ឬសៀវភៅបន្ទុកផ្នែកភាស៊ីកំពង់ដរ សត្តឃាត ផ្សារ ចំណតរថយន្ត 
-បង់ចំណូលកម្រៃសេវាត្រួតពិនិត្យអនាម័យសត្វ សាច់
-បង់ចំណូលលើសម្បទាននេសាទតាមសៀវភៅបន្ទុក
-បង់ចំណូលលើកិច្ចសន្យាជួលទ្រព្យសម្បត្តិរដ្ឋ
-បង់ចំណូលពីការធ្វើឯកជនភាវូបនីយកម្ម
+ការរៀបចំធ្វើលេខកូដនៃការបង់ចំណូល រួមមាន ៖
-លេខកូដបង់ចំណូលសម្រាប់រដ្ឋបាលថ្នាក់ជាតិ ៖ MMM-TT-៩៩៩៩
-លេខកូដបង់ចំណូលសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ៖ ៩xx-TT-៩៩៩៩
+ផែនការគម្រោងមាន ៖
-ជំហានទី០១ ៖ ដាក់ឲ្យដំណើរការប្រើប្រាស់សាកល្បងនៅក្រសួង ចំនួន១៤
-ជំហានទី០២ ៖ ដាក់ឲ្យដំណើរការប្រើប្រាស់បន្ថែមទៀតនៅក្រសួងសេសសល់ ចំនួន០៩
-ជំហានទី០៣ ៖ ដាក់ឲ្យដំណើរការប្រើប្រាស់បន្ថែមទៀតនៅតាមមន្ទីរជំនាញ រាជធានី-ខេត្ត ៕

ចំនួនអ្នកចូលទស្សនា
Flag Counter