មួយថ្ងៃដំបូងឧត្តរមានជ័យវះកាត់សត្វសុនខ និងឆ្មាបានចំនួន...ក្បាល!
ចេញ​ផ្សាយ ១២ មិថុនា ២០១៩
590

ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ នាថ្ងៃអង្គារ ៩ កើត ខែជេស្ឋ ឆ្នាំកុរ  ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩  បានសហការជាមួយអង្គការក្រុមការងារសង្គ្រោះសត្វចិញ្ចឹមរាជធានីភ្នំពេញ  (PPAWS)  ដឹកនាំដោយលោក នាក់ គា និងសហការីចំនួន០៣នាក់។

គោលបំណងនៃកិច្ចសហការនេះគឺចង់ផ្តល់ចំណេះដឹងស្តីពីកាយវិភាគវិទ្យា សរីរៈវិទ្យាសត្វ ការប្រើប្រាស់សេរ៉ូម ជំងឺរាកឈាម  ជំងឺគ្រុនដង្កែ ការប្រើប្រាស់ថ្នាំជាប្រព័ន្ធ ការវះកាត់គ្រៀវសត្វសុនខ និងឆ្មា ដល់មន្រ្តីជំនាញបសុពេទ្យ ។ នាពេលរសៀល ក្រុមការងារបានធ្វើការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ទម្លាក់ព្រូន គ្រៀវដល់សុនខ និងឆ្មាសរុបចំនួន ៣៣ក្បាល ក្នុងនោះមាន ១. គ្រៀវសត្វឆ្មាឈ្មោល០២ក្បាល និងសត្វឆ្មាញី ០២ក្បាល ព្រមទាំងសុនខញី ០២ក្បាល ។ មួយវិញទៀត បានធ្វើការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ទម្លាក់ព្រូនសុនខញី ១២ក្បាល ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែលខេត្តឧត្តរមានជ័យបានសហការជាមួយដៃគូពាក់ព័ន្ធដើម្បីលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹម (សុនខ និងឆ្មា) និងសិក្សាពីបច្ចេកទេសវះកាត់គ្លីនិកសត្វតូចឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ៕

ចំនួនអ្នកចូលទស្សនា
Flag Counter