ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លោក សុខ លីដា ប្រធានការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី លោក អ៊ុង គឹមឡេង អនុប្រធានការិយាល័យកសិកម្មក្រុងសំរោង បានចូលរួមពិធីចែកគ្រាប់ពូជស្រូវដល់កសិករ ដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្ដរមានជ័យ ធ្វើនៅភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក ឈឿន ពន្លឺ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកស្រី សុខន សុផានី នាយិការងនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) លោក ស៊ាង ឡៃហេង ប្រធានការិយាល័យក្សេត្រវិទ្យា និងប្រព័ន្ធកសិកម្ម និងសហការីចំនួន០៦នាក់ សរុបចំនួន ៨៧នាក់ ស្រី២៦នាក់ ។
នាឱកាសនោះដែរ លោកស្រី សុខន សុផានី នាយិការងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) លើភាពខុសគ្នារវាងពូជស្រូវ និងគ្រាប់ពូជស្រូវ ហើយនឹងការងារស្រាវជ្រាវផលិតពូជ និងបញ្ចេញពូជ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI)
លោក ស៊ាង ឡៃហេង ប្រធានការិយាល័យក្សេត្រវិទ្យា និងប្រព័ន្ធកសិកម្ម បានមានមតិសំណេះសំណាល ផ្ដោតលើការស្រាវជ្រាវប្រភេទពូជស្រូវ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ហើយក្រោយមកមានកម្មវិធីចែកគ្រាប់ពូជស្រូវដល់កសិករ ។ ជាលទ្ធផលសម្រេចបាន
ក្រុមការងារបានចែកគ្រាប់ពូជស្រូវ ចំនួន ១០គក/គ្រួសារ ដល់កសិករសម្រាប់ធ្វើស្រែបង្ហាញ ចំនួន ១៥គ្រួសារ=១៥បង្ហាញ ក្នុងនោះរួមមាន:
*ស្រុកបន្ទាយអំពិល ចំនួន ០៣បង្ហាញ (ផ្ការំដួល)
* ស្រុកចុងកាល់ ចំនួន ០៣បង្ហាញ (ផ្ការំដួល)
* ក្រុងសំរោង ចំនួន ០៨បង្ហាញ (ផ្ការំដួល)និង ០១បង្ហាញ (ផ្ការមៀត) សរុប ចំនួន ០៩បង្ហាញ ។
- បានចែកជូនកសិករដែលទទួលគ្រាប់ពូជ ០១គ្រួសារ = ០៥គ.ក ចំនួនសរុប ១០៥គ្រួសារ ក្នុងរួមមាន:
* ស្រុកបន្ទាយអំពិល : ១៩គ្រួសារ(ផ្ការំដួល) និង ០១គ្រួសារ(ផ្ការមៀត) សរុប ២០គ្រួសារ
* ស្រុកចុងកាល់ : ១៦គ្រួសារ(ផ្ការំដួល) និង ០៤គ្រួសារ(ផ្ការមៀត) សរុប ២០គ្រួសារ
* ក្រុងសំរោង : ២៧គ្រួសារ (ផ្ការំដួល) និង ៣៨គ្រួសារ (ផ្ការមៀត) សរុប ៦៥គ្រួសារ ។