នាពេលថ្មីៗនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានធ្វើការសហការជាមួយអង្គការក្រុមការងារសង្គ្រោះសត្វចិញ្ចឹមរាជធានីភ្នំពេញ (PPAWS) ក្នុងការផ្តល់ការវះកាត់គ្រៀវសត្វសុនខ និងសត្វឆ្មាទាំងឈ្មោល និងញី និងមានផ្តល់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត (RABIES) ដោយឥតគិតថ្លៃ ក្នុងគោលបំណងថែទាំយកចិត្តទុកដាក់លើសុខមាលភាពរបស់សុនខ និងឆ្មា និងអាចកាត់បន្ថយការឆ្លងជំងឺនានាដូចជា ការឆ្លងតាមប្រព័ន្ធទឹកនោម និងដុំសាច់ (Tumor) នានា ដែលអាចជាជំងឺសាហាវ ឬឈានដល់មហារីកជាដើម ដែលក្នុងនោះមានចំនួនប្រហែល ៥០%លើសុនខ និង ៩០% លើឆ្មា ។ ការណ៍នេះអាចកាត់បន្ថយចំនួនសត្វដែលកើតមកដោយគ្មានការទទួលខុសត្រូវ និងការថែទាំពីសំណាក់ម្ចាស់សត្វ ឬសត្វអនាថាជាដើម ។ សូមបញ្ជាក់ថា កាលបរិច្ឆេទក្នុងការអនុវត្តកិច្ចការងារនេះនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៨:០០នាទីព្រឹក រហូតដល់ ម៉ោង ៤:០០នាទីរសៀល ថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីតាំងការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់សត្វចិញ្ចឹម (សុនខ និងឆ្មា) មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញយកសត្វចិញ្ចឹមរបស់បងប្អូនមកធ្វើការគ្រៀវ និងចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតតាមការគួរ ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម