ក្រុមហ៑ុន គូប៑ូតា យីឈុន ចុះផ្សព្វផ្សាយឧបករណ៍ដាំដំឡូងមី
ចេញ​ផ្សាយ ១៣ ឧសភា ២០១៩
556
​ការិយាល័យគ្រឿងយន្តកសិកម្មដឹកនាំដោយលោក ស៑ុន​ មីន​ ប្រធានការិយាល័យ​ នាថ្ងៃអាទិត្យ ៩កើត ខែពិសាខ ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ​២៥៦២​ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩​ បានសហការជាមួយក្រុមហ៊ុន​ Kubota យី ឈុនធ្វើបទបង្ហាញពីឧបករណ៍ដាំដើមដំឡូងមីដោយស្វ័យប្រវត្តិ​ និងគ្រឿងចក្រកសិកម្ម ដោយមានអ្នកចូលរួមសរុបចំនួន៤៤នាក់ ស្រី១០នាក់ នៅភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង​ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយពីផលិតផលគ្រឿងចក្រកសិកម្ម និងឧបករណ៍កសិកម្មជូនដល់ប្រជា កសិករតាមតម្រូវការលើការងារកសិកម្ម ។ ជាលទ្ធផល កសិករបានយល់ដឹងពីព័ត៌មានពីគ្រឿងយន្តកសិកម្ម និងស្គាល់ហាងលក់គ្រឿងចក្រកសិកម្ម៩៥% កសិករមានចំណាប់អារម្មណ៍លើកម្មវិធី បង្ហាញគ្រឿងចក្រកសិកម្ម៨៥% កសិករមានចំណាប់អារម្មណ៍ចង់ទិញលើឧបករណ៍ដាំដើមដំឡូងមី០២%៕
ចំនួនអ្នកចូលទស្សនា
Flag Counter