មន្រ្តីជំនាញចុះបញ្ជ្រាបយេនឌ័រនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ
ចេញ​ផ្សាយ ០៦ ឧសភា ២០១៩
379

លោកស្រី ហម សុគន្ធា ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងសហការី សហការជាមួយលោក អ៊ុង គឹមឡេង អនុប្រធានការិយាល័យកសិកម្មក្រុងសំរោង បានបើកវគ្គផ្សព្វផ្សាយស្ដីពី"ការបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្ម នៅភូមិថ្មី សង្កាត់កូនក្រៀល ក្រុងសំរោង ដោយមានអ្នកចូលរួមសរុបចំនួន៤០ នាក់ ស្រី២៦នាក់ ដែលមានសកម្មភាពណែនាំឱ្យស្គាល់គ្នារវាងអ្នកចូលរួមនិងអ្នកសម្របសម្រួល ។ ក្នុងនោះផងដែរ លោកស្រី ហម សុគន្ធា បានបង្ហាញអំពីគោលបំណងនៃវគ្គផ្សព្វផ្សាយ: ថាតើអី្វទៅជាការបញ្រ្ជាបយេនឌ័រ? ភាពខុសគ្នារវាង ភេទ និងយេនឌ័រ តួនាទីយេនឌ័រ សមភាព និងសមធម៌យេនឌ័រ សមភាពយេនឌ័រ សមធម៌យេនឌ័រ ។ ក្រោយមកទៀត លោក អ៊ុង គឹមឡេង បានបង្ហាញពីការនិទានរឿងទាក់ទងនឹងសមភាព សមធម៌យេនឌ័រ សំណួរ-ចម្លើយ វាយតម្លៃក្រោយវគ្គ ។ ជាលទ្ធផល កសិករចូលរួមទទួលបានចំណេះដឹងថ្មីទាក់ទងនឹងអ្វីទៅហៅថាយេនឌ័រ សមភាព និងសមធម៌យេនឌ័រ៕

ចំនួនអ្នកចូលទស្សនា
Flag Counter