តោះមកមើលដើមចង្រ្កងស្វា នៅស្រុកចុងកាល់ទាំងអស់គ្នា!
ចេញ​ផ្សាយ ០៦ ឧសភា ២០១៩
1,166

លោក លឹម  ថៃហាក់ អនុប្រធានការិយាល័យកសិកម្មស្រុកចុងកាល់ នាថ្ងៃចន្ទ ៣ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ បានចុះពិនិត្យមើលដើមចង្រ្កង់ស្វា ដែលព្រោះបានរយៈពេល ៤០ថ្ងៃនៅភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់  ដែលមានការលូតលាស់ល្អគ្រាន់បើ តែជួបបញ្ហាដង្កូវស៊ីខ្លះ តែបានទប់ស្កាត់ហើយ ។ បន្ទាប់មកទៀត លោកបានចុះជួបជាមួយកសិករដែលត្រូវធ្វើស្រែបង្ហាញចំនួន ០៣កន្លែង ភូមិតាប៉ែន ភូមិពង្រ  និងភូមិអំពិល ដែលស្ថិតនៅឃុំពង្រ ស្រុកចុងកាល់  តាមការសួរនាំគាត់គ្រោងព្រោះស្រូវនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះហើយ សូមខាងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន GIZ-RED IV ជួយសម្រួលពូជឲ្យបានមុនថ្ងៃផង ៕

ចំនួនអ្នកចូលទស្សនា
Flag Counter