ការិយាល័យផ្សព្វផ្សាយកសិកម្ម ចុះវិភាគទិន្នន័យទី២ និងវាយតម្លៃជនបទឆាប់រហ័ស នៅស្រុកបន្ទាយអំពិល
ចេញ​ផ្សាយ ០៦ ឧសភា ២០១៩
538

ការិយាល័យផ្សព្វផ្សាយកសិកម្ម ដឹកនាំដោយលោកស្រី ហម សុគន្ធា សហការជាមួយការិយាល័យកសិកម្មស្រុកបន្ទាយអំពិល បានចុះវិភាគទិន្នន័យទី២ និងវាយតម្លៃជនបទឆាប់រហ័ស នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល នាថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ដោយបានប្រមូលទិន្នន័យបាន៥០% នៃចំនួនភូមិដែលបានចូលរួមនៃឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល និងមានអ្នកចូលរួមសរុប ១៤នាក់ ដែលមានលោកជំទប់ទី ០១នាក់ ប្រធានភូមិចំនួន ០៩នាក់ មន្ត្រីការិយាល័យផ្សព្វផ្សាយ ០៣នាក់ និងមន្ត្រីការិយាល័យកសិកម្មស្រុកបន្ទាយអំពិល ០១នាក់ សរុបចំនួន១៤នាក់ ស្រី០៣នាក់ ។ ជាមួយគ្នានោះដែរ ផែនការបន្ទាប់ នឹងបន្តចុះប្រមូលទិន្នន័យបន្ថែមតាមផែនការដែលបានគ្រោងទុក ៕

ចំនួនអ្នកចូលទស្សនា
Flag Counter