ចេញផ្សាយ ០៤ ឧសភា ២០១៩
662
សកម្មភាពការិយាល័យផ្សព្វផ្សាយកសិកម្មដឹកនាំដោយលោកស្រី ហម សុគន្ធា ប្រធានការិយាល័យ និងសហការជាមួយមន្រ្ដីការិយាល័យក្សេត្រសាស្រ្ត បានបញ្ជាន់សណ្ដែកបាយនៅស្ថានីយកសិកម្មកូនក្រៀល ដោយបានរៀបចំជញ្ជូនសណ្ដែកពីក្នុងឃ្លាំងមកហាលថ្ងៃ បញ្ជាន់បំបែកសម្បកដោយប្រើគោយន្ដ រោយ និងអ៑ំសម្អាតគ្រាប់សណ្តែកបាយ ធ្វើការវេចខ្ចប់ និងជញ្ជូនចូលក្នុងឃ្លាំង ។ លទ្ធផលនៃការប្រមូលផលលើកទី១ ក្នុងដំណើរការសម្អាតសម្បកសណ្ដែកបាយនេះទទួលបានទិន្នផលសរុបចំនួន៤២០គីឡូក្រាម លើផ្ទៃដី១.៥ហិកតា និងបានជញ្ជូនទុកដាក់ក្នុងឃ្លាំងរួចរាល់។ សម្រាប់ផែនការបន្តសប្តាហ៍ក្រោយ នឹងបន្តការប្រមូលផលសណ្តែកបាយលើកទី២៕