ចេញផ្សាយ ០២ ឧសភា ២០១៩
481
មន្រ្តីជំនាញក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក សុខ លីដា និងសហការី បានដឹកនាំក្រុមការងារចុះរៀបចំដី និងដាំដំណាំស្ពៃចង្កឹះ នៅស្ថានីយកសិកម្មកូនក្រៀល ក្នុងផ្ទះសំណាញ់ខៀវថ្មី កាលពីថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩
ដែលមានសកម្មភាព ដូចជា កាប់បំផុសដី ដាក់ជីធម្មជាតិសញ្ញាត្រីកោណទ្រាប់បាត បាចកំបោរសលើរងបន្លែ ឆូតរងសម្រាប់ដាក់គ្រាប់បន្លែ និងរោយគ្រាប់បន្លែតាមចន្លោះជួររងបន្លែ។ លទ្ធផលសម្រេចបាន គឺដាំបានស្ពៃចង្កឹះចំនួន០៦រង (០,៦មX៣៦ម) ៕