ស្ត្រីកសិកម្ម ចុះប្រមូលផលដំណាំសណ្តែកបាយនៅស្ថានីយកសិកម្មកូនក្រៀល បានចំនួន
ចេញ​ផ្សាយ ២៩ មេសា ២០១៩
362

ថ្នាក់ដឹកនាំ និងមន្រ្តីជាស្ត្រីនៃការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះប្រមូលផលដំណាំសណ្តែកបាយ និងបន្តថែទាំដំណាំឪឡឹកជាហូរហែ បន្ទាប់ពីមានការរៀបចំផែនការរួចរាល់ និងមានការលើកទឹកចិត្តពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនាពេលកន្លងមក ។ ជាក់ស្តែង កាលពីថ្ងៃអាទិត្យ ៩រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះស្រោចស្របទឹកឪឡឹក និងចុះប្រមូលផលសណ្ដែកបាយ  នៅស្ថានីយកសិកម្មកូនក្រៀល ដែលជាលទ្ធផលពួកគាត់បានប្រមូលផលសណ្ដែកបាយលើផ្ទៃដីចំនួនកន្លះហិកតាសរុបបានចំនួន ១៣ការុង និងបានស្រោចទឹក និងតាមដានការលូតលាស់របស់ឪឡឹក ។ តែអ្វីដែលជាកត្តាប្រឈមនោះគឺ មានការពិបាករកកម្លាំងពលកម្មប្រមូលផលសណ្ដែក អាកាសធាតុក្ដៅខ្លាំង ធ្វើអោយឪឡឹករួញស្រពោន និងការលូតលាស់យឺត (ផ្លៃក្រិន) ៕

ចំនួនអ្នកចូលទស្សនា
Flag Counter