ក្រុមកសិករ និងមន្រ្តីជំនាញពិភាក្សាគ្នារៀបចំផែនការផលិតស្រូវពូជ សម្រាប់ឆ្នាំ២០១៩ សហការជាមួយគម្រោង TICA ប្រទេសថៃ
ចេញ​ផ្សាយ ២៦ មេសា ២០១៩
394
ក្រុមការងារការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តឧត្តរមានជ័យ និងកសិករផលិតស្រូវអាជីពចំនួន ០៤រូប នាថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ បានចូលរួមកិច្ចប្រជុំ និងពិភាក្សាអំពីការរៀបចំផែនការផលិតកម្មស្រូវពូជសម្រាប់ឆ្នាំ២០១៩ ដែលរៀបចំដោយគម្រោង TICA (ប្រទេសថៃ) និងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅស្ថានីយស្រាវជ្រាវ និងពិសោធន៍កសិកម្មទឹកវិល ក្នុងខេត្តសៀមរាប់ ដែលមានមន្ត្រី និងកសិករចូលរួមពីបណ្តាខេត្តចំនួន០៤ (សៀមរាប កំពង់ធំ បាត់ដំបង និងឧត្តរមានជ័យ) មន្រ្តីអគ្គនាយកដ្ឋានកសិកម្ម និងប្រតិភូមកពីប្រទេសថៃ ដោយមានអ្នកចូលរួមចំនួន ៣០នាក់ ស្រី០២នាក់ ។ ការប្រជុំពិភាក្សានេះផ្តោតលើគោលបំណងសំខាន់ៗដូចជា៖ ១. ការរៀបចំផែនការចុះអនុវត្តលើផលិតកម្មស្រូវពូជ ២. ការចុះឈ្មោះសមាជិកក្រុមកសិករ និងផ្ទៃដីផលិតកម្មស្រូវពូជ ៣. ដំណើការអនុវត្តលើបច្ចេកទេសផលិតកម្មស្រូវពូជ ៤. ការចុះតាមដាន របស់មន្ត្អគ្គនាយកដ្ឋានកសិកម្ម (GDA) មន្រ្តីភាគីខាងប្រទេសថៃ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​ ( PDAFF ដែលជួយសម្របសម្រួលដល់កសិករដែលធ្វើស្រែបង្ហាញ ៥. រៀបចំរបាយការណ៍លើកាចុះអនុវត្តក្នុងមួយវដ្តផលិតកម្មស្រូវពូជ ។ សកម្មភាពនាពេលនោះដែរ គឺការរំឭកឡើងវិញលើបច្ចេកទេសផលិតកម្មស្រូវពូជ ដែលសិក្ខាកាមទាំងអស់ធ្លាប់បានទៅចូលរួមកាលពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នៅឯខេត្តសុរិន្ទ ប្រទេសថៃ ។ បង្ហាញពីផែនការ និងចំនួនថ្ងៃដែលមន្ត្រីអគ្គនាយកដ្ឋានកសិកម្ម មន្រ្តីភាគីខាងប្រទេសថៃ និងមន្រ្តីដែលចុះអនុវត្តតាមខេត្ត ដើម្បីធ្វើការចុះពិនិត្យ និងតាមដាន លើផលិតកម្មស្រូវពូជ ។ បង្ហាញពីទំហំផ្ទៃដី ចំនួនគ្រាប់ពូជ និងបរិមាណជីគីមី ដែលខាងគម្រោងផ្តល់ជូន ។ បង្ហាញពីទម្រង់របាយការណ៍ដែលត្រូវសរសេ លើការចុះតាមដានរបស់មន្ត្រីចុះអនុវត្ត ដល់កសិករដែលធ្វើស្រែបង្ហាញ ។ ជាលទ្ធផល មន្ត្រីអគ្គនាយកដ្ឋាន មន្ត្រីអនុវត្តតាមបណ្តាខេត្តទាំង០៤ ព្រមទាំងកសិករដែលត្រូវធ្វើស្រែបង្ហាញគឺឯកភាព នឹងសម្រេចទទួលយកលើផែនកាដែលបានរៀបចំសម្រាប់ធ្វើការចុះអនុវត្តលើផលិតកម្មស្រូវពូជ ។ សម្រាប់ទំហំផ្ទៃដីរបស់កសិករដែលត្រូវធ្វើបង្ហាញគឺកំណត់យកត្រឹម៦០អា ហើយគ្រាបពូជ និងបរិមាណជីគីមី ដែលខាងគម្រោងផ្តល់ជូនចំនួន( គ្រាប់ពូជស្មើ៥០គីឡូក្រាម ,ជីគីមីស្មើ១០០គីឡូក្រាម) ក្នុងកសិករ០១នាក់ៗ ដែលត្រូវធ្វើបង្ហាញ ។ សម្រាប់ចំនួនថ្ងៃដែលមន្ត្រីខាង GDA ចុះតាមដានលើស្រែបង្ហាញរបស់កសិករទាំង០៤ខេត្តគឺកំណត់យកចំនួន០៣ថ្ងៃក្នុងមួយវដ្តស្រូវ ចំណែក​​មន្រ្តីអនុវត្តតាមខេត្តនីមួយៗមានចំនួន០៨ថ្ងៃ ក្នុងមួយវដ្តដំណាំស្រូវ ។ ដោយឡែក របាយការណ៍ដែលត្រូវសរសេគឺកំណត់យកលើចំណុចសំខាន់ៗចំនួន០៣មាន៖ ការចុះតាមដានពីការលូតលាស់របស់ដំណាំស្រូវ លើដំណាក់កាលនីមួយៗ និងធ្វើការអង្កេតលើការអនុវត្តបច្ចេកទេសរបស់កសិករក្នុងផលិតកម្មស្រូវពូជ ៕
ចំនួនអ្នកចូលទស្សនា
Flag Counter