ឈ្វេងយល់ពីច្បាប់ស្តង់ដារក្នុងការនាំចេញទៅកាន់សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក
ចេញ​ផ្សាយ ២៥ មេសា ២០១៩
421

ថ្ងៃព្រហស្បតិ៍ ៦ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោក ហ៊ាង ពិសិដ្ឋ មន្រ្តីការិយាល័យផែនការ-គណនេយ្យ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការឈ្វេងយល់ច្បាប់ស្តង់ដារសរីរាង្គរ​បស់សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Control Union នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន ០៩នាក់ ស្រី០១នាក់ ក្នុងនោះមកពីវិស័យឯកជនលើផលិតកម្មដំណាំដំឡូងមីថៃវ៉ា និងតៃនិញចំនួន០២អង្គភាពផ្សេងគ្នា ដោយឧទ្ទេសនាមដោយលោកស្រី យង់ រតនា និងលោក អំ សំអុល សវនកររបស់ក្រុមហ៊ុន។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីឱ្យសិក្ខាកាមបានយល់ដឹងពីតម្រូវការច្បាប់ស្តង់ដាររបស់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិកលើផលិតផលសរីរាង្គក្នុងការនាំផលិតផលកសិកម្មរបស់កម្ពុជាទៅលក់នៅទីផ្សារទាំងពីរខាងលើឱ្យបានត្រឹមត្រូវ ។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុន Control Union ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩២០ នៅប្រទេសហូឡង់ ប្រតិបត្តិការក្នុងប្រទេសចំនួន ៧៣ មានផ្តល់វិញ្ញាបនបត្រជាង ១០០ប្រភេទ ៣៥លើផ្នែកខ្សែច្រវ៉ាក់ផលិតកម្មពីចម្ការដល់ការផលិតផលិតផលសម្រេច (ម្ហូបវេចខ្ចប់នៅប្រទេសហគមន៍អ៊ឺរ៉ុប) ។ ជាមួយគ្នានេះដែរ សេវាកម្មរបស់ក្រុមហ៊ុន Control Union រួមមាន៖ វិញ្ញាបនបត្រកម្ម (Cerfication), ការបណ្តុះបណ្តាល (Training) និងការផ្តល់ប្រឹក្សា (Consulting) ។ លើពីនេះទៅទៀត វិញ្ញាបនបត្រកម្ម (Cerfication) ផ្តោតទៅលើរឿងចំនួន ០៤ផ្សេងគ្នា ១. សរីរាង្គកសិកម្ម/Organic: EU Organics, JAS, USDA – NOP ២. សុវត្ថិភាពចំណីអាហារ/ Food safety: ISO 22000. HACCP, Clean food ៣. ការអនុវត្តកសិកម្មស្អាត/ Good Agricultural Practice: Global GAP, RSPO, UTZ ៤. សរីរាង្គវាយណភ័ណ្ឌ/Textiles: GOTS, OCS, RDA ។ កសិកម្មសរីរាង្គ មានគោលការណ៍ផ្តោតលើចំណុច ០៤ផ្សេងគ្នា ១.​គោលការណ៍ថែទាំយកចិត្តទុកដាក់ (Care) ២. គោលការណ៍ថែរក្សាបរិស្ថាន (Ecology) ៣. គោលការណ៍ស្មោះត្រង់ (Fairness) ៤. គោលការណ៍សុខភាព (Health) ៕

ចំនួនអ្នកចូលទស្សនា
Flag Counter