មន្រ្តីអនុវត្តគម្រោង CHAIN របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យចំនួន ១០នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការសម្របសម្រួល B2B ដោយមានការសម្របសម្រួលដោយលោក លឹម សុគន្ធដារុណ និងលោក ង៉ែត សុភា ក្រុមការងារគម្រោង CHAIN នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ កាលពីថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។ ជាមួយគ្នានោះដែរ ក៏មានវត្តមានដៃគូអនុវត្តគម្រោងផ្សេងទៀតចូលរួមដូចជា មន្រ្តីអនុវត្តគម្រោង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហា ចំនួន ០៩នាក់ អង្គការ KBA ចំនួន ០២នាក់ អង្គការ RCEDO ចំនួន ០២នាក់ ស្រីចំនួន ០១នាក់ អង្គការ NTFP ខេត្តព្រះវិហា ចំនួន ០២នាក់ ស្រីចំនួន ០១នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖
១. កសាងសមត្ថភាពដល់មន្រ្តី B2BFs លើមូលដ្ឋានសហគ្រិនភាព ការសម្របសម្រួលនិងជំនាញក្នុងការធ្វើជំនួញ ដើម្បីអាចដើរតួជាអ្នកជំនួញដល់អ្នកសម្របសម្រួលអាជីវកម្ម
២. ដើម្បីគាំទ្រសម្ភារបណ្តុះបណ្តាលសម្រាប់ B2BFs ដែលអាចផ្តល់ការកសាងសមត្ថភាពដល់ក្រុមកសិករដាំពាក់កណ្តាលអាជីព និងកសិករដាំអាជីព ស្តីអំពីការគណនាផែនការអាជីវកម្ម ការហ្វឹកហ្វឺនសហគ្រិន និងកិច្ចសន្ទនាអាជីវកម្ម
៣. បង្កើតផែនការទិន្នផល និងដាក់ចេញនូវសកម្មភាពគាំទ្រដល់ក្រុមកសិករដាំពាក់កណ្តាលអាជីព និងកសិករដាំអាជីព ៕