នៅថ្ងៃព្រហស្បតិ៍ ១ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ មន្ត្រីអនុវត្តគម្រោងឈេន បានចុះតាមដានក្រុមកសិករដាំបន្លែលក្ខណៈគ្រួសារនៅភូមិស្លែងពណ៍ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង មានកសិករដាំដុះចំនួន ៥គ្រួសារ ក្នុងនោះមានពីរគ្រួសារដាំដុះជាអាជីពបានលក់រាល់ថ្ងៃ ប៉ុន្តែមិនទាន់បានដាំតាមបច្ចេកទេសនៅឡើយ និង៣គ្រួសារទៀតដាំតាមលក្ខណៈគ្រួសារ និងក្រុមកសិករដាំពាក់កណ្ដាលអាជីពនៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ មានកសិកដាំដុះចំនួនបីគ្រួសារ បានលក់រាល់ថ្ងៃ ។
+ បញ្ហាប្រឈម
ចំពោះភូមិទាំងពីរ មានបញ្ហាខ្វះខាតទឹកដូចគ្នា ដែលធ្វើឲ្យពួកគាត់មួយចំនួនត្រូវផ្អាកការដាំដុះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម