ថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ការិយាល័យកសិឧស្សាហកម្ម បានបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយលិខិតបទដ្ឋានស្តីពី ផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅភូមិគោកឈូក សង្កាត់កូនក្រៀល ក្រុងសំរោង ដែលមានសិក្ខាកាមចូលរួមសរុប ២៧នាក់ ស្ត្រី ១០នាក់ មានគណៈកម្មាធិការ ចំនួន០៥សហគមន៍។
+គោលបំណង
-អំពីនីតិវិធីច្បាប់អនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
-ការតភ្ជាប់ទំនាក់ទំនងរវាងភាគីអ្នកលក់ និងអ្នកទិញ
-ការជ្រើសរើសដំណាំដែលមានសក្តានុពលនៅក្នុងមូលដ្ឋានរបស់សហគមន៍កសិកម្មផ្ទាល់
-ដើម្បីឱ្យផលិតផលកសិផលមានតម្លៃនៅលើទីផ្សារ
-ដើម្បីជំរុញការដាំដំណាំកសិឧស្សាហកម្មឱ្យមានការកើនឡើង
-រៀបចំផែនការសកម្មភាព និងលទ្ធផលការងារនាឆ្នាំកន្លងទៅ
-ប្រមូលស្ថិតិផ្ទៃដីស្រែ និងផ្ទៃដីចំការរបស់សមាជិកនិមួយៗ
+សកម្មភាព
ធ្វើបទបង្ហាញអំពីសារសំខាន់នៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងអ្នកផលិត និងអ្នកទិញ ។
សិក្ខាកាមទាំងអស់បានពិភាក្សាពីលំហូរនៃព័ត៌មានទីផ្សារ និងតម្លៃរបស់ស្រូវ និងដំឡូងមី ជាពិសេសផ្លែស្វាយ និងស្វាយចន្ទី។
+បញ្ហាផ្សេងៗ
-ដីស្រែកសិករ មិនមួយចំនួនធំមិនទាន់បានរៀបចំស្អាតនៅឡើយ
-ប្រើប្រាស់ពូជស្រូវមិនសុទ្ធល្អ
-ផ្លូវដឹកជញ្ជូនពិបាក
-ដំឡូងមានកើតជំងឺ ,ខ្វះដើមពូជ
-ខ្វះប្រព័ន្ធទឹកស្រោចស្រព ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម