ថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានបណ្តុះបណ្តាលភ្នាក់ងារសុខភាពសត្វភូមិ ដល់ភ្នាក់ងារសុខភាពសត្វភូមិថ្មី មកពីបណ្តាភូមិគោលដៅរបស់អង្គការ Fhc ( អែហ្វ អេច ខេមបូឌា )នៅស្នាក់ការអង្គការ Fhc ស្រុកត្រពាំងប្រាសាទ មានការចូលរួមពីភ្នាក់ងារសុខភាពសត្វភូមិថ្មីចូលរួមសរុប ៣៧នាក់ ស្រី ០១នាក់
១. សកម្មភាពអនុវត្ត
- បង្ហាញការវះកាត់ជ្រូក និងមាន់ដើម្បីធ្វើរោគវិនិច្ឆ័យជម្ងឺ
២. លទ្ធផល
- បន្ទាប់ពីធ្វើការវះកាត់រួចមកបានកំណត់ឃើញថាមាន់មួយក្បាលមានផ្ទុកជម្ងឺ អាសន្នរោគ រីឯជ្រូកវិញគឺមានភាពប្រក្រតីធម្មតាដែលអាចអោយយើងទាញសន្និដ្ឋានបានថាជ្រូកមានសុខភាពល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម