ថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ និងសហការី បានជូនដំណើរ ប្រតិភូក្រសួងកសិកម្មដឹកនាំដោយ ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះធ្វើការពិនិត្យវាយតម្លៃ បញ្ចប់ការងារសាងសង់ហេដ្ឋារចនាសម្ពន្ធ័នានា នៅស្ថានីយកសិកម្មកូនក្រៀល ដែលបានគាំទ្រក្នុងឆ្នាំ២០១៧ និងពិនិត្យមើលការអភិវឌ្ឍន៍ ការងារដាំដុះដំណាំ ស្ថិតនៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម