មន្ត្រីអនុវត្តគម្រោងឈេន បានចុះផ្ដល់បច្ចេកទេសថែទាំ ការគ្រប់គ្រងកត្តាចង្រៃ និងរំលឹកមេរៀនចាស់ដល់កសិករនៅភូមិស៊ីលៀម
ចេញ​ផ្សាយ ២១ មីនា ២០១៩
187

ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ មន្ត្រីអនុវត្តគម្រោងឈេន បានចុះផ្ដល់បច្ចេកទេសថែទាំ ការគ្រប់គ្រងកត្តាចង្រៃ និងរំលឹកមេរៀនចាស់ដល់កសិករនៅភូមិស៊ីលៀម  មានអ្នកចូលរួម ១១នាក់ ស្រី០៨នាក់ និងភូមិគោកខ្ជាយ ឃុំគោកមន ស្រុកបន្ទាយអំពិល មានអ្នកចូលរួម១០ នាក់ ស្រី០៦ នាក់ ។

+សកម្មភាពមាន

- ធ្វើការរំលឹកមេរៀនចាស់សារឡើងវិញជូនពួកគាត់

- បង្ហាញអំពីការគ្រប់គ្រងទឹក នៅក្នុងផលិតកម្មដំណាំ

- បង្ហាញអំពីការគ្រប់គ្រងកត្តាចង្រៃ

- បង្ហាញអំពីវិធានការដាំដុះ

- បង្ហាញអំពីការធ្វើថ្នាំធម្មជាតិ ដើម្បីបណ្ដេញសត្វល្អិត និង

ការធ្វើជីកំប៉ុស្ត៍គោក

+លទ្ធផល

     បន្ទាប់ពីបាបរំលឹកមេរៀនរួចមក យើងសង្កេតឃើញថាកសិករមានការចងចាំពីវិធានការដាំដុះមួយចំនួន និងបានចាប់អារម្មណ៍ទៅលើការធ្វើថ្នាំធម្មជាតិ និងជីកំប៉ុស្ត៍គោក ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter