ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតលើកទី៦ របស់សហគមន៍កសិកម្មតាហាំមានជ័យ ស្ថិតក្នុងភូមិគូរ ឃុំគោគមន ស្រុកបន្ទាយអំពិល ដែលមានសមាជិកចូលរួម១៦៥នាក់/ ស្រី១១២នាក់ ក្នុងនោះមានការចូលរួមដោយ៖
-លោក ឳក សាម៉េត អភិបាលរងស្រុកបន្ទាយអំពិល
-លោក ចន ផល្លីន ប្រធានការិយាល័យកសិកម្មស្រុកបន្ទាយអំពិល
+ សហគមន៍តាហំាមានជ័យបច្ចុប្បន្ននេះមាន៖
-សមាជិក១២៩នាក់
-ហ៊ុនសរុប២២៩ហ៊ុន /៥០០០០រៀល
-ទុនសរុប ២៦៤,៣១១,០០០រៀល
-មុខរបស់មាន២ គឺ បណ្តាក់ជីគីមី, ឥណទានសាច់ប្រាក់,
ក្នុងមហាសន្និបាតសហគមន៍នេះ ក៏បានចែកជូននូវប្រាក់ភាគលាភជូនដល់សមាជិក ដោយមួយហ៊ុនចំណេញបាន ២៣០០០រៀល។
+បញ្ហាប្រឈម
-សមាជិកនៅមិនទាន់សងប្រាក់កម្ចីមកអស់នៅឡើយ
+ ផែនការបន្ត
-បង្កើនសមាជិក និងហ៊ុនបន្ថែម
-ពង្រីកមុខជំនួញ
-ពង្រឹងសម្ថភាពអ្នកដឹកនាំសហគមន៍
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម